ការណែនាំអំពី Twig

តើអ្នកធ្លាប់ស្គាល់ រឺធ្លាប់លឺអំពី Twig ដែររឺទេ? តើវាជាអ្វី ហើយយើងប្រើប្រាស់វាដើម្បីធ្វើអ្វី? តើវាមានសារៈសំខាន់អ្វីខ្លះ? នៅពេលនេះយើងនឹងណែនាំអ្នកអោយស្គាល់អំពី អ្វីទៅដែលហៅថា Twig និងអត្ថប្រយោជន៏របស់វា។

ប្រសិនបើអ្នកចង់ធ្វើការទៅលើ text-based template languages ផ្សេងទៀតដូចជា Smarty, Django រឺក៏ Jinja អ្នកគួរតែរៀនអំពី Twig ។ វាត្រូវបានបង្កើតឡើងតាមគោលការណ៏របស់ PHP និងបានបន្ថែមនូវមុខងារដ៏ពេញនិយមផ្សេងទៀតសម្រាប់ templating environments ។ Twig គឺជា Template engine ដ៏ទំនើបមួយប្រភេទរបស់ PHP។ ចំនុចសំខាន់របស់វាគឺមាន ៣ធំៗ គឺ លឿន សុវត្ថិភាព និង អាចបត់បែនគ្រប់កាលៈទេសៈ។ ខាងក្រោមនេះជាការបញ្ជាក់៖

១ លឿន (Fast)៖ Twig ចងក្រង templates អោយក្លាយទៅជា PHP code មួយដ៏ល្អ។ បើធៀបទៅនឹង កូដនៃ PHP ដទៃទៀត ការធ្វើបែបនេះគឺអាចកាត់បន្ថយបានច្រើន។

២ សុវត្ថិភាព (Secure)៖ Twig មាន Sandbox mode ដែលធ្វើការវាយតម្លៃ template code ដែលមើលទៅមានបញ្ហា។ នេះហើយដែល Twig ត្រូវបានប្រើប្រាស់ដូចទៅនឹង template language សម្រាប់ applications ដែលអ្នកប្រើប្រាស់តែងតែមានការកែប្រែនូវ template design ។

៣ ភាពបត់បែន (Flexible)៖ Twig អាចបត់បែនបានដោយមាន lexer ហើយនិង parser ។ វាអនុញ្ញាតអោយ developer កំណត់នូវ custom tags និង filters ដោយពួកគេផ្ទាល់ និងដើម្បីបង្កើត DSL ផ្ទាល់ខ្លួនផងដែរ។

Twig ត្រូវបានប្រើដោយ Open-Source projects ជាច្រើនដូចជា Symfony, Drupal8, eZPublish, phpBB, Piwik, OroCRM ហើយនិង frameworks ផ្សេងទៀតជាច្រើនដែលមានការ support សម្រាប់ពួកវាទាំងនោះបានយ៉ាងល្អដូចទៅនឹង Slim, Yii, Laravel, Codeigniter ហើយនិង Kohana ។

តម្រូវការប្រព័ន្ធ ៖

Twig ត្រូវការ យ៉ាងហោចណាស់ PHP 5.2.7 ដើម្បីដំណើរការ។

ការតម្លើង៖

អ្នកត្រូវមាន Composer ដើម្បីធ្វើការតម្លើង Twig៖

twig1

មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ API៖

ខាងក្រោមនេះជាការណែនាំខ្លីមួយអំពី PHP API របស់ Twig៖

twig2

Twig ប្រើនូវ loader (Twing_Loader_Array) ដើម្បីភ្ជាប់ទៅនឹង templates ហើយនិង environment (Twig_Environment) ប្រើសម្រាប់រក្សាទុកនូវ configuration។ render() method ធ្វើការ load template ដែលបោះនូវ អាគុយម៉ង់ទី១ និងបង្កើតវាជាមួយនឹងអញ្ញាត្តិដែលបោះនូវ អាគុយម៉ង់ទី២។ template ជាទូទៅគឺរក្សាទុកនៅលើ filesystem ហើយ Twig ក៏បានភ្ជាប់មកជាមួយនឹង filesystem loader ផងដែរ៖

twig3