ការបង្កើត Project ដំបូងជាមួយនឹង Vaadin
បន្ទាប់ពីបានសិក្សាអំពីការណែនាំអំពី និង របៀបតំឡើង Vaadin រួចរាល់មក យើងនឹងអាចយល់បាន ច្រើនជាមួយ Framework មួយនេះ ។ ចំនែកឯក្នុងមេរៀននេះ TechFree នឹងបង្ហាញអំពីការបង្កើត Project website ដំបូងជាមួយនឹង Vaadin framework នេះដើម្បីឲ្យលោកអ្នកយល់អំពីវាបន្ថែមទៀត ។
ការបង្កើតនេះ TechFree សូមបង្ហាញដោយការប្រើជាមួយនឹង Eclipe IDE ដែលជា Tool មួយដែលកំពុង ពេញនិយមនៅក្នុងការសរសេរកម្មវិធីដោយប្រើប្រាស់ភាសា Java ឬ Framework របស់វាដូចជា Vaadin នេះជាដើម ។
១) ការបង្កើត Project
ដំបូង យើងចូលទៅកាន់ New -> Project -> Vaadin -> Vaadin 7 Project (Maven) ។
បន្ទាប់មកទៀតគឺជាកន្លែងដែលយើងត្រូវជ្រើសរើសនូវទម្រង់ Template ។
បន្ទាប់មកទៀតគឺជាកន្លែងដែលយើងត្រូវដាក់ឈ្មោះនូវ Project របស់យើង ។
២) លទ្ធផល
ក្រោយពីការបង្កើតខាងលើហើយនោះ យើងនឹងបានលទ្ធផលដូចខាងក្រោម ៖