Apache Tomcat ជាប្រភេទ Web Server ដែលត្រូវបានបង្កើតឡើងដោយ Apache Foundation Project ដែលប្រើប្រាស់ បច្ចេកវិទ្យា Servlet Container និង Java Server Page សម្រាប់ប្រើប្រើប្រាស់ដើម្បី Hosting Website ដែលសរសេរដោយប្រើប្រាស់កម្មវិធី Java តែមិនមែន Java Script ទេ។
ចំពោះការតម្លើងនៅក្នុង CentOS 7 អាចធ្វើបានតាមការណែនាំដូចខាងក្រោមនេះ
yum -y install tomcat httpd
yum install tomcat-webapps tomcat-admin-webapps -y
បន្ទាប់មកទៀតអ្នកអាច Restart Service httpd និង Restart Service tomcat
systemctl restart httpd; systemctl restart tomcat
systemct enable httpd; systemctl enable tomcat
បន្ទាប់មកបើក Web Browser របស់អ្នករួចហើយចូលទៅកាន់ IP Address:8080 អ្នកនិងបានដូចរូបខាងក្រោមនេះ
បន្ទាប់មកទៀតអ្នកអាចចូលទៅកែ File vi /usr/share/tomcat/conf/tomcat-users.xml ដើម្បីបង្កើត Admin user សម្រាប់ login ចូលទៅប្រើប្រាស់
បន្ទាប់មកទៀតអ្នកអាច Restart Service httpd និង Restart Service tomcat រួចហើយអាច login បាន