ស្វែងយល់ពី Java Framework ឈ្មោះ Vaadin
បច្ចុប្បន្ននេះ មាន Framework ជាច្រើន សំរាប់យកមកប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍គេហទំព័រ (Web Development) ស្របទៅ តាមតំរូវការជាក់ស្តែង របស់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកសរសេរកម្មវិធីផងដែរ ។ Framework នីមួយៗ មានគុណសម្បត្តិ និងគុណវិបត្តិខុសៗគ្នា ។ អត្ថបទនេះ TECHFREE សូមណែនាំពី Framework មួយឈ្មោះ Vaadin Framework ដោយបង្ហាញពីលក្ខណៈពិសេស និងការប្រើប្រាស់របស់ Framework នេះ ។
Vaadin Framework គឺជា Framework ដែលអភិវឌ្ឍន៍គេហទំព័រ ដោយប្រើប្រាស់ភាសា Java ដើម្បីបង្កើតគេហទំព័រ មួយមាន គុណភាពខ្ពស់។ វាត្រូវបានចែកជាពីរ គឺ client side និង server side ដូច Framework ដទៃដែរ ។
Framework នេះ រួមបញ្ចូលនូវ Event Driven Programming និង Widget ដែលអាចធ្វើឲ្យ programming model ស្រដៀងទៅនឹង GUI Software Development ។ Layout របស់ Framework នេះ អាចសរសេរជាភាសា Java ក៏បាន html ក៏បាន ឬ ទាំងពីរក៏បាន ។ វាក៏ប្រើប្រាស់ MVC (Model View Controller) ឬ MVP (Model View Presenter) ផងដែរ ។
ចំពោះការ Design Template គេអាចប្រើ CSS និង SASS បានដោយរួមបញ្ចូលនូវ Theme ដែលមានស្រាប់ ។ ម្យ៉ាងវិញ ទៀត គេអាចផ្លាស់ប្តូរ ឬកែប្រែ Theme ដោយមិនចាំបាច់ប្តូរកូដ Java ។
ចំពោះ Client Side គឺពឹងផ្អែកលើ GWT (Google Web Toolkit) ដែលអាចដំណើរការគ្រប់ Browser សំខាន់ៗ ។ ចំពោះ Server Side វិញ Vaadin ប្រើប្រាស់ WebSocket ៕
ចំពោះប្រព័ន្ធសុវត្ថិភាព Vaadin បន្ថែមនូវ Server-Side Data Validation ទៅគ្រប់សកម្មភាពទាំងអស់ នៅក្នុង server ។ ម្យ៉ាងវិញទៀត Vaadin ក៏បានការពារនូវ Parameter និងផ្ទៀងផ្ទាត់ទិន្នន័យ បានពីអ្នកប្រើប្រាស់ ដើម្បីសុវត្ថិភាពទិន្នន័យផងដែរ ។
ចំពោះ Tool ដែលអាចយកមកប្រើប្រាស់ Vaadin Framework មានដូចជា
- Eclipse IDE plugin
- IntelliJ IDEA plugin
- Netbeans IDE integration
- នៅមានច្រើនទៀត ។
Vaadin Application អាចនឹង deploy ជា Java Servlet សំរាប់ Java Web Service ជាច្រើន ដែលអាចដំណើរការ ជាមួយគ្នាបាន ជាមួយ GAE (Google App Engine) ផងដែរ ។
រូបខាងក្រោម ជា architecture របស់ Vaadin Framework
Source: Vaadin.com