ស្វែងយល់ពី Java Framework ឈ្មោះ Vaadin

បច្ចុប្បន្ននេះ មាន Framework ជាច្រើន សំរាប់យកមកប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍គេហទំព័រ (Web Development) ស្របទៅ តាមតំរូវការជាក់ស្តែង របស់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកសរសេរកម្មវិធីផងដែរ ។ Framework នីមួយៗ មានគុណសម្បត្តិ និងគុណវិបត្តិខុសៗគ្នា ។ អត្ថបទនេះ TECHFREE សូមណែនាំពី Framework មួយឈ្មោះ Vaadin Framework ដោយបង្ហាញពីលក្ខណៈពិសេស និងការប្រើប្រាស់របស់ Framework នេះ ។

Vaadin Framework គឺជា Framework ដែលអភិវឌ្ឍន៍គេហទំព័រ ដោយប្រើប្រាស់ភាសា Java ដើម្បីបង្កើតគេហទំព័រ មួយមាន គុណភាពខ្ពស់។ វាត្រូវបានចែកជាពីរ គឺ client side និង server side  ដូច Framework ដទៃដែរ ។

Framework នេះ រួមបញ្ចូលនូវ Event Driven Programming និង Widget ដែលអាចធ្វើឲ្យ programming model ស្រដៀងទៅនឹង GUI Software Development ។ Layout របស់ Framework នេះ អាចសរសេរជាភាសា Java ក៏បាន html ក៏បាន ឬ ទាំងពីរក៏បាន ។ វាក៏ប្រើប្រាស់ MVC (Model View Controller)MVP (Model View Presenter) ផងដែរ ។

ចំពោះការ Design Template គេអាចប្រើ CSS និង SASS បានដោយរួមបញ្ចូលនូវ Theme ដែលមានស្រាប់ ។ ម្យ៉ាងវិញ ទៀត គេអាចផ្លាស់ប្តូរ ឬកែប្រែ Theme ដោយមិនចាំបាច់ប្តូរកូដ Java ។

ចំពោះ Client Side គឺពឹងផ្អែកលើ GWT (Google Web Toolkit) ដែលអាចដំណើរការគ្រប់ Browser សំខាន់ៗ ។ ចំពោះ Server Side  វិញ Vaadin ប្រើប្រាស់ WebSocket

ចំពោះប្រព័ន្ធសុវត្ថិភាព Vaadin បន្ថែមនូវ Server-Side Data Validation ទៅគ្រប់សកម្មភាពទាំងអស់ នៅក្នុង server ។ ម្យ៉ាងវិញទៀត  Vaadin ក៏បានការពារនូវ Parameter និងផ្ទៀងផ្ទាត់ទិន្នន័យ បានពីអ្នកប្រើប្រាស់ ដើម្បីសុវត្ថិភាពទិន្នន័យផងដែរ ។

ចំពោះ Tool ដែលអាចយកមកប្រើប្រាស់ Vaadin Framework មានដូចជា

  • Eclipse IDE plugin
  • IntelliJ IDEA plugin
  • Netbeans IDE integration
  • នៅមានច្រើនទៀត ។

Vaadin Application អាចនឹង deploy ជា Java Servlet សំរាប់ Java Web Service ជាច្រើន ដែលអាចដំណើរការ ជាមួយគ្នាបាន ជាមួយ GAE (Google App Engine) ផងដែរ ។

រូបខាងក្រោម ជា architecture របស់ Vaadin Framework

vaadin_architecture

Source: Vaadin.com