ប្រភេទនៃ Modifier នៅក្នុង JAVA
Modifier (អ្នកបកប្រែ) នៅក្នុង JAVA គឺជាពាក្យគន្លឹះ (Keyword) ដែល យើងអាចបន្ថែមនៅខាងដើមពាក្យដើម្បីផ្លាស់ប្ដូរនូវអត្ថន័យ និងដែនកំណត់របស់ពាក្យទាំងនោះ ដែលពាក្យទាំងនោះគឺសំដៅទៅលើ អញ្ញត្តិ (Variable), Method, Function និង Class ជាដើម ។
នៅក្នុងភាសា Java មាន Modifier ចំនួន ២ គឺ៖ Java access modifier និង Java non-access modifier ។
១) Java access modifier
Access modifier នៅក្នុងភាសា Java គឺជាការកំនត់ដែន (Scope) នៃការប្រើប្រាស់ ទិន្នន័យដែលជាសមាជិក ឬ method ឬ class ឬ constructor ហើយវាមាន ៤ ប្រភេទគឺ ៖
១.១) Private : គឺវាអាចប្រើប្រាស់បានតែជាមួយនឹង Class ខ្លួនឯងតែប៉ុណ្ណោះ
លទ្ធផលនៃ Private ៖
១.២) Protected : គឺវាអាចអនុញ្ញាតឲ្យប្រើបាននៅក្នុង Package និង Class ដែលជាកូន(ChildClass)
លទ្ធផលនៃ Protected ៖
១.៣) Public គឺវាអាចប្រើប្រាស់បានទាំងនៅក្នុង Package ឬ Class ដោយមិនមានដែនកំនត់ ។
លទ្ធផលនៃ Public ៖
១.៤) Default គឺជា Modifier មួយដែរ ប៉ុន្តែយើងមិនចាំបាច់ប្រើប្រាស់ទេព្រោះ វាមិនមានដែនកំនត់ច្បាស់លាស់
២) Java non-access modifier
Non-access modifier នៅក្នុង Java មានច្រើនដូចជា ៖
- Static Modifier : សំរាប់ប្រើក្នុងការបង្កើត Class, Method, Variable
- Final modifier : សំរាប់កំនត់តម្លៃនៃ Method, Class និង Variable ដោយមិនអាចកែប្រែតម្លៃបាន
- Abstract modifier :សំរាប់ប្រើក្នុងការបង្កើត Abstract Class និង method ។
- Synchronized and volatile modifiers :ប្រើសំរាប់ឲ្យវាធ្វើការរួមគ្នាក្នុងពេលតែមួយ ។