ប្រភេទនៃ Modifier នៅក្នុង JAVA

Modifier (អ្នកបកប្រែ) នៅក្នុង JAVA គឺជាពាក្យគន្លឹះ (Keyword) ដែល យើងអាចបន្ថែមនៅខាងដើមពាក្យដើម្បីផ្លាស់ប្ដូរនូវអត្ថន័យ និងដែនកំណត់របស់ពាក្យទាំងនោះ ដែលពាក្យទាំងនោះគឺសំដៅទៅលើ អញ្ញត្តិ (Variable), Method, Function និង Class ជាដើម ។

នៅក្នុងភាសា Java មាន Modifier ចំនួន ២ គឺ៖ Java access modifier និង Java non-access modifier ។

១) Java access modifier

Access modifier នៅក្នុងភាសា Java គឺជាការកំនត់ដែន (Scope) នៃការប្រើប្រាស់ ទិន្នន័យដែលជាសមាជិក ឬ method ឬ class ឬ constructor ហើយវាមាន ៤ ប្រភេទគឺ ៖

     ១.១) Private : គឺវាអាចប្រើប្រាស់បានតែជាមួយនឹង Class ខ្លួនឯងតែប៉ុណ្ណោះ

private

លទ្ធផលនៃ Private ៖

reprivate

    ១.២) Protected : គឺវាអាចអនុញ្ញាតឲ្យប្រើបាននៅក្នុង Package និង Class ដែលជាកូន(ChildClass)

protected

លទ្ធផលនៃ Protected ៖

reprotected

  ១.៣) Public គឺវាអាចប្រើប្រាស់បានទាំងនៅក្នុង Package ឬ Class ដោយមិនមានដែនកំនត់ ។

public

លទ្ធផលនៃ Public ៖

republic

    ១.៤) Default គឺជា Modifier មួយដែរ ប៉ុន្តែយើងមិនចាំបាច់ប្រើប្រាស់ទេព្រោះ វាមិនមានដែនកំនត់ច្បាស់លាស់

default

 

២) Java non-access modifier

Non-access modifier នៅក្នុង Java មានច្រើនដូចជា ៖

  • Static Modifier : សំរាប់ប្រើក្នុងការបង្កើត Class, Method, Variable
  • Final modifier : សំរាប់កំនត់តម្លៃនៃ Method, Class និង Variable ដោយមិនអាចកែប្រែតម្លៃបាន
  • Abstract modifier :សំរាប់ប្រើក្នុងការបង្កើត Abstract Class និង method ។
  • Synchronized and volatile modifiers :ប្រើសំរាប់ឲ្យវាធ្វើការរួមគ្នាក្នុងពេលតែមួយ ។