គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គ ៦)

គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គ ៥) មានគន្លឹះសំខាន់ៗមួយចំនួនដែលទាក់ទាញ ហើយយើងបន្តមក វគ្គ៦ ទៀត ថាតើមានគន្លឹះអ្វីដែលសំខាន់បន្តទៀត។

មើលគ្រប់ទីកន្លែងដែលអ្នកពិនិត្យចូលទៅក្នុងហ្វេសបុកនិងពិនិត្យចេញពីចម្ងាយ

នៅក្នុងកម្មវិធីហ្វេសបុកទូរស័ព្ទដៃ ចុចលើ “More Tab” រួចចុច “Account settings” បន្ទាប់មកចុចលើ “Security” រួចហើយចុចលើ “Where You’re Logged In” រួចចុចលើសញ្ញា “X” ដើម្បីពិនិត្យចេញពីឧបករណ៍ ឬកម្មវិធីហ្វេសបុកដែលអ្នកបានពិនិត្យចូល។

tip22

ទទួលបានដំណឹងរាល់ពេលមានការប៉ុនប៉ងពិនិត្យចូលទៅក្នុងគណនីរបស់អ្នក

Facebook Login Alerts និង Login Approvals អាចដំណើរការបានដោយកំណត់លើ “Security” ទាំងកម្មវិធីទូរស័ព្ទ និងកុំព្យូទ័រ។ អ្នកអាចជ្រើសរើសការជូនដំណឹងរបស់ហ្វេសបុក ឬអ៊ីម៉ែលរាល់ពេលដែលមានការពិនិត្យចូល។ Login Approvals មានន័យថាអ្នកនឹងត្រូវបញ្ចូលលេខកូដទីពីរដែលបានផ្ញើទៅទូរស័ព្ទរបស់អ្នកមុនពេលអ្នកអាចពិនិត្យចូលទៅក្នុងហ្វេសបុកនៅលើឧបករណ៍ថ្មី។

tip21

ការជូនដំណឹងច្រើនពេក?

អ្នកពិតជាអាចប្ដូរនូវអ្វីជាប្រភេទនៃការជូនដំណឹងដែលអ្នកទទួលបានពីហ្វេសបុក រួមទាំងដំណឹងថ្មីៗសម្រាប់ព្រឹត្តិការណ៍ដែលអ្នកបានចូលរួម។ ជាការប្រសើរ អ្នកអាចបែងចែកការជូនដំណឹងរវាងទូរស័ព្ទដៃ និងកុំព្យូទ័រ។ សូមចូលទៅកាន់ “Notifications” នៃការកំណត់គណនីរបស់អ្នកនៅលើកុំព្យូទ័រហើយកែប្រែវាចេញ។

tip6

ចាកចេញពីការជូនដំណឹងសម្រាប់ការប្រកាសដែលអ្នកបានដាក់យោបល់លើ

អ្នកទាំងអស់ប្រហែលជាបានដាក់មតិនៅលើការប្រកាសមួយនិងសោកស្តាយវានៅពេលក្រោយដោយសារតែការជូនដំណឹងដែលបានតាមដានពីអ្នកដទៃទៀតលើការមតិយោបល់។ នៅពេលដែលអ្នកទទួលបានការជូនដំណឹងសម្រាប់មតិ ឬចូលចិត្តនៅលើការប្រកាសនៅលើហ្វេសបុក ចុចលើអាយខនទន្លាក់ចុះ ហើយចុច “Turn off notifications about this photo” ដើម្បីបិទ។

tip23