នៅក្នុងមេរៀនមុនអ្នកបានសិក្សាអំពីការណែនាំ (Introduction) និង មូលដ្ឋានគ្រឹះនៃរូបមន្ដ (Basic Syntax)នៅក្នុង Java ដូចជាការប្រកាសអញ្ញត្តិ (Variable) ការបង្ហាញលទ្ធផល ជាដើម។ ថ្ងៃនេះ TechFree សូមបង្ហាញអំពីការប្រើប្រាស់ Class និង Object នៅក្នុង Java វិញម្ដង ។
១) Class
Class គឺជាក្រុមនៃ Objects ដែលមាន Properties ជាច្រើននៅក្នុងនោះ រឺ អាចនិយាយថាវាជាគំរូ (blueprint) មួយនៃ Objects ។ Class អាចផ្ទុកនូវអញ្ញត្តិជាច្រើនដូចជា ៖
- data member
- method
- constructor
- block
- class and interface
២) គំរូកូដ
សូមមើលគំរូកូដនៃការបង្កើត Class ខាងក្រោម ៖
៣) Object
Object គឺជាទាញយកតម្លៃពី Class យកមកប្រើ ។ ការបង្កើត Object មាន ៣ គឺ ៖
- ១) Declaration : គឺជាការប្រកាសអញ្ញត្តិ ជាមួយនឹងឈ្មោះអញ្ញត្តិហើយដាក់ប្រភេទនៃ Object
- ២) Instantiation : គឺជាពាក្យគន្លឹះ(Keyword) “new” ដែលត្រូវបានគេប្រើដើម្បីបង្កើតនូវ Object មួយ
- ៣) Initialization : គឹជាពាក្យគន្លឹះ (Keyword) “new” ដែលគេបង្កើត Object ដោយការប្រើ
Constructor ។
៤) គំរូកូដ
សូមមើលគំរូកូដនិង លទ្ធផលខាងក្រោមនេះដែលជាកូដ ហៅពី Class Person ។