ជាទូទៅការធ្វើការងារជាក្រុមពេលខ្លះអាចមានការខ្វះខាតទំនុកចិត្តនិងគ្នាជាដើម ជាពិសេសដូចជាការលួច Reset password root គ្នាទៅវិញទៅមក ឬ ភ្លេច password ដោយខ្លួនឯងជាដើម។
ចំពោះ Microsoft Windows អ្នកអាចប្រើប្រាស់កម្មវិធីជំនួយដើម្បី Reset password ជាដើម តែចំពោះលីនុចវិញមិនត្រូវការ កម្មវិធីជំនួយអ្វីនោះទេ។
តែអ្វីដែលអ្នកគួរយកចិត្តទុកដាក់គឺ Password Level មានដូចខាងក្រោមនេះ
Bios Password ជាប្រភេទ Password សម្រាប់ setup នៅលើ Hardware របស់ Computer និមួយៗដូចជាមិនអោយ Computer boot ជាដើម។
Boot Loader Password: ជាប្រភេទ Password សម្រាប់ setup នៅក្នុងលីនុចដើម្បីការពារកុំអោយ អ្នកផ្សេងលួចចូលទៅកែ Boot Loader ដើម្បីគោលបំណងអ្វីមួយ។
Operating System Password: ជាប្រភេទ password សម្រាប់ Setup នៅក្នុង Operating System របស់លីនុច ឬ អាចនិយាយថា username password level សម្រាប់ការពារកុំអោយអ្នកណាអាចកែប្រែ System ឬ Service ផ្សេងៗបាន។
Application Password: ជាប្រភេទ password សម្រាប់ប្រើប្រាស់នៅក្នុង Application ផ្សេងៗដូចជា MySQL ជាដើម តែងតែអោយយើងបង្កើត username មួយនៅក្នុង MySQL Server ដើម្បីកំណត់សិទ្ធអោយ អ្នកនោះអាចប្រើប្រាស់អ្វីបានខ្លះនៅក្នុងតែ MySQL Server នោះប៉ុណ្ណោះ។
ខាងក្រោមនេះជាការ Reset password root នៅពេលដែលអ្នកភ្លេចវាឬមានអ្នកណាប្តូវានៅក្នុង CentOS 6.8
ប្រសិនបើ Server មិនមាន ប្រើប្រាស់ Boot Loader password នោះទេអ្នកអាច Reset វាស្រួល ដោយគ្រាន់តែចុច a អោយជាប់នៅពេលដែលលីនុច boot ដំបូង រួចហើយ ចុច លេខ ១ ឬ វាយពាក្យ Single ដូចរូបខាងក្រោមនេះ
បន្ទាប់មកទៀតវានិងចូលទៅកាន់ level 1 ហើយពេលនេះអ្នកអាចប្រើប្រាស់ command
passwd root
រួចហើយគ្រាន់តែដាក់ password ថ្មីចូលជាការស្រេច និង ចុងក្រោយ Reboot
ករណីទី២ ប្រសិនបើអ្នកប្រើប្រាស់ Boot Loader Password វិញនោះអ្នកត្រូវប្រើប្រាស់ DVD លីនុចដែលអ្នក Setup នៅលើ Server របស់អ្នកដើម្បី Rescue វា ។ នៅពេលដែលអ្នកប្រើប្រាស់ password boot loader អ្នកមិនអាចចូលទៅចុច a ដូចជំហ៊ានខាងលើនោះទេ។
ចំពោះការ ដាក់ password boot loader ធ្វើដូចរូបខាងក្រោមនេះ
ចំពោះ ករណីខាងលើនេះអ្នកត្រូវប្រើប្រាស់ DVD Boot និង Boot ចេញពី DVD CentOS 6 ឬ 7 ទៅតាមការងារជាក់ស្តែង
បន្ទាប់មកទៀតអ្នកត្រូវចូលទៅកាន់ Rescue Mode ដូចរូបខាងក្រោមនេះ ដើម្បីអាចប្រើប្រាស់ Live Mode បាន រួចហើយចូលទៅលុប Password ចេញពី /etc/grub.conf
បន្ទាប់មកទៀត operating System និងត្រូវ mount ទៅកាន់ /mnt/sysimage
បន្ទាប់មកទៀតអ្នកអាចចូលទៅកាន់ /mnt/sysimage/etc/grup.conf និងលុប password ចោល បន្ទាប់មក Restart Server រួចហើយ ធ្វើដូចករណីទី១
បន្ទាប់ពី Save រួចអ្នកអាច reboot រួចហើយចុច a អោយជាប់ទៅពេលដែល Server បើកឡើងវិញដូចជំហ៊ានទី១
ថ្វីត្បិតតែការប្រើប្រាស់ password វាមានសារះសំខាន់តែយ៉ាងណាមិញក៏មិនគួរធ្វេសប្រហេសចំពោះ physical Lock ដូចជាសោរចាក់ Server និង សោចាក់បន្ទប់ Server នោះទេ។ ព្រោះមិនមានអ្វីដែលមានសុវត្ថិភាពបំផុតនោះទេក្នុងពិភពលោកនេះទេ ខាងលើនេះគ្រាន់ជាផ្នែក Security មួយប៉ុណ្ណោះ។