គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គ ៣)
អ្នកបានដឹងរួចមកហើយពី គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គ ២) នៅក្នុងអត្ថបទមុន។ នៅពេលនេះសូមស្វែងយល់បន្ថែមនៅក្នុងវគ្គ ៣ បន្តទៀត។
Activity Log បង្ហាញអ្វីគ្រប់យ៉ាងដែលអ្នកចូលចិត្ត, ចែករំលែក, បញ្ចេញយោបល់នៅក្នុងអតីតកាល
Activity Log នៅលើហ្វេសបុកបង្ហាញសកម្មភាពទាំងអស់របស់អ្នកនៅលើបណ្តាញសង្គម។ អ្នកអាចដំណើរការយ៉ាងស្រួលនៅលើប្រូហ្វាល់របស់អ្នកទាំងកម្មវិធីទូរស័ព្ទដៃនិងលើកុំព្យូទ័រ។
ជ្រើសរើសប្រូហ្វាល់និងទំព័រដែលអ្នកមិនចង់ខកខានពីការកែប្រែសកម្មភាពនៅក្នុង News Feed របស់អ្នក
ប្រសិនអ្នកចង់ឃើញសកម្មភាពដំបូងគេរបស់មនុស្ស ឬទំព័រនៅក្នុង News Feed របស់អ្នក មិនមែនជាបញ្ហាអ្វីនោះទេ អ្នកអាចជ្រើសរើសពួកគេក្នុងកម្មវិធីហ្វេសបុកទូរស័ព្ទដៃបាន។ ចុចលើ “More Tap” ហើយទាញចុះក្រោមរួចចុច News Feed Preferences
រួចចុច Prioritize who to see first
រួចធ្វើការជ្រើសរើសនរណាម្នាក់ដែលអ្នកចង់ឃើញដំបូងគេ។ មនុស្សនិងទំព័រដែលអ្នកបានជ្រើសឃើញដំបូងគេនឹងមានសញ្ញាផ្កាយពណ៌ខៀវតូចមួយនៅជិតការផុសរបស់ពួគគេនៅក្នុងNews Feed របស់អ្នក។
ប្រាប់អ្នករាល់គ្នាដើម្បីហៅឈ្មោះរបស់អ្នកបានត្រឹមត្រូវ
ការហៅឈ្មោះរបស់អ្នកអាចខុស ដូច្នេះអ្នកអាចកំណត់នៅលើហ្វេសបុកបាន។ នៅពេលអ្នកកែប្រែប្រូហ្វាល់របស់អ្នកនៅលើកុំព្យូទ័រ ចុចលើ About ហើយចុច Detail About You ហើយបន្ថែមឈ្មោះហៅក្រៅ ឬឈ្មោះនៅកណ្តាលរបស់អ្នកដើម្បីបង្ហាញនៅលើប្រូហ្វាល់របស់អ្នក