កាលពីអត្ថបទមុន Techfree បានលើកបង្ហាញពី គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គ ១)។ ឥលូវសូមអ្នកទាំងអស់គ្នាមកអាន (វគ្គ ២) បន្តទៀត។
បិទវីដេអូលេងដោយស្វ័យប្រវត្តិក្នុង News Feed របស់អ្នក
ប្រសិនបើអ្នកមិនចង់ឱ្យវីដេអូនៅលើហ្វេសបុកលេងដោយស្វ័យប្រវត្តិនៅក្នុង News Feed អ្នកចាំបាច់ត្រូវធ្វើការកំណត់ទៅលើវា។ នៅក្នុងកម្មវិធីហ្វេសបុកទូរស័ព្ទដៃ ចុច Settings ហើយបន្ទាប់មក “Autoplay”។ អ្នកអាចកំណត់ការលេងវីដេអូដោយស្វ័យប្រវត្តិនៅលើការតភ្ជាប់ទិន្នន័យទូរស័ព្ទ និង Wi-Fi ឬគ្រាន់តែភ្ជាប់ជាមួយ Wi-Fi ប៉ុណ្ណោះ ឬបិទតែម្តង។
Unfollow មនុស្សដែលអ្នកមិនចង់មើលឃើញនៅក្នុង News Feed របស់អ្នកប៉ុន្តែមិនចង់ unfriend
ប្រសិនបើអ្នកមិនចង់មើលឃើញ ការបង្ហោះរបស់អ្នកណាម្នាក់នៅក្នុង News Feed របស់អ្នក ប៉ុន្តែមិនហ៊ាន unfriend ទេ អ្នកអាច unfollow ពួកគេដើម្បីបិទរាល់សកម្មភាពរបស់ពួកគេ។ ចូលទៅកាន់ប្រូហ្វាល់របស់នរណាម្នាក់នៅក្នុងកម្មវិធីហ្វេសបុកទូរស័ព្ទដៃចុចលើ “Following” នៅក្រោមប្រូហ្វាល់របស់ពួកគេហើយចុច “Unfollow”។ នៅលើកុំព្យូទ័រចុចព្រួញទម្លាក់ចុះទៅខាងស្តាំនៃសកម្មភាពមួយ ដើម្បី unfollow នរណាម្នាក់។
មើលសកម្មភាពរបស់អ្នកនៅលើហ្វេសបុកនៅថ្ងៃដដែលនេះសំរាប់ឆ្នាំដែលកន្លងហួស
លក្ខណៈពិសេស “On This Day” របស់ហ្វេសបុក បង្ហាញសកម្មភាពនៅលើបណ្តាញសង្គមរបស់អ្នកនៅថ្ងៃដដែលនេះសំរាប់ឆ្នាំដែលកន្លងហួស។ មានតែអ្នកទេដែលឃើញសកម្មភាព “On This Day” របស់អ្នក ហើយអ្នកអាចចូលទៅកាន់វាតាមរយៈតំណនេះ Facebook.com/onthisday។ ហ្វេសបុកអនុញ្ញាតឱ្យអ្នកលាក់នូវសកម្មភាពអតីតកាលរបស់អ្នក ជៀសវាងការឃើញអនុស្សាវរីយ៍ជាមួយគូស្នេហ៍ដំបូងរបស់អ្នក។