GLPI IT Asset Management មានប្រយោជន៏សម្រាប់ IT Manager
នៅពេលដែលអ្នកធ្វើការងារជា IT Manager ឬ IT Supervisor នៅក្នុងក្រុមហ៊ុនដែលមានសាខាច្រើន ឬ មានកូនចៅធ្វើការនៅក្រោមបង្កាប់ច្រើនអ្នកច្បាស់ជាត្រូវការ System មួយដើម្បីជួយសម្រួលការងាររបស់អ្នក ។
GLPI IT and Asset Management ជា Open Source Tool ជា Open Source មួយដែលអាចជួយការងារអ្នកបានច្រើនដូចជា
IT Inventory ផ្សេងៗដូចជា Computer/ Spare part ជាដើម
Job Tracking សម្រាប់គ្រប់គ្រងការងារប្រចាំថ្ងៃរបស់បុគ្គលិកក្នុងក្រុមរបស់អ្នក
IT Assessment បែងចែកតាមក្រុមឬតាមសាខាជាដើម
ITIL សម្រាប់គ្រប់គ្រងទៅលើ License, Business Contract, Document ផ្សេងៗជាច្រើនទៀត
ខាងក្រោមនេះជាការតម្លើង GLPI នៅក្នុង លីនុច CentOS 7
អ្នកត្រូវមាន Database MySQL Server និង Web Server ដើម្បីអាចអោយកម្មវិធីនេះដំណើរការបាន
អ្នកអាចដោនឡូត GLPI ចេញពី តំណរនេះ GPLI DOWNLOAD បន្ទាប់មកបង្កើត database ដូចរូបខាងក្រោមនេះ
បន្ទាប់មកអ្នកត្រូវ Extract ដាក់ក្នុង /var/www/html/glpi
chmod -R 775 /var/www/html/glpi
chown apache:apache /var/www/html/glpi
systemctl restart httpd
បន្ទាប់មកចូលទៅកាន់ IP Server របស់អ្នកដូចរូបខាងក្រោមនេះនិងចាប់ផ្តើមតម្លើង GLPI
ចុងក្រោយអ្នកអាច Login ចូលទៅប្រើប្រាស់បានហើយ
glpi/glpi for the administrator account
tech/tech for the technician account
normal/normal for the normal account
post-only/postonly for the postonly account