Virtualizor ងាយស្រួលសម្រាប់គ្រប់គ្រង Open Source Virtualization Server
ជាទូទៅការប្រើប្រាស់ Open Source ភាគច្រើនមិនសូវមាន Graphic មើលនោះទេ ដូចជា ការប្រើប្រាស់ Virtualization ជាដើម System Admin តែងប្រើប្រាស់ Command ដើម្បីបញ្ជាវា។ សម្រាប់ការងារធម្មតាមិនថ្វីនោះទេ តែប្រសិនបើការងារខ្លះដែលតម្រូវអោយ User ប្រើប្រាស់គួរតែមាន Graphic User Interface ដើម្បីអោយពួកគាត់ងាយយល់ ដូចជា Digital Ocean Web Hosting ជាដើម។
Virtualizor ជាប្រភេទ Web Base Panel ដែលអាចប្រើប្រាស់បានដើម្បីគ្រប់គ្រងទៅលើ ប្រភេទ Virtaulization ផ្សេងៗដូចជា XEN, KVM, OpenVZ ជាដើម ដែលអ្នកអាចដោនឡូតយកមកប្រើប្រាស់បានមួយខែរឬទិញ License ដែលមានតម្លៃថោកសមរម្យដូចតារាងខាងក្រោមនេះ
វាមិនមានតម្លៃថ្លៃនោះទេចំពោះតារាងខាងលើនេះ ត្រឹមតែ 95 ដុល្លាក្នុងមួយឆ្នាំ ។
ចំណែកការតម្លើងវិញមិនមានអ្វីពិបាកនោះទេដោយគ្រាន់តែអ្នកដោនឡូត Script ចេញពី Website របស់ Virtualizor និងតម្លើងក្នុង Server របស់អ្នកដូចរូបខាងក្រោមនេះអាស្រ័យទៅលើប្រភេទ Server របស់ អ្នកប្រើប្រាស់ KVM ឬ XEN ឬ OpenVZ ដើម្បី ធ្វើជា Virtualization Server
វានិងតម្លើងដោយខ្លួនឯងរហូតដល់ចប់និង Restart Server
ចុងក្រោយអ្នកអាច Login ចូលបានដោយប្រើប្រាស់ Username root និង password root របស់អ្នកបានហើយ
ប្រសិនបើអ្នកមាន Server ផ្សេងៗទៀតអ្នកអាច Add ចូលក្នុង Virtualizor ដើម្បីងាយស្រួលគ្រប់គ្រង។