គន្លឹះសំខាន់ៗក្នុងការប្រើហ្វេសបុក (វគ្គ ១)
មានមនុស្សរាប់លាននាក់ប្រើហ្វេសបុកជារៀងរាល់ថ្ងៃ។ ហើយហ្វេសបុកក៏ មានមុខងារជាច្រើនដែលដែលអ្នកប្រើភាគច្រើនមិនបានដឹង ឬមិនធ្លាប់ប្រើ។ អត្ថបទនេះនឹងបង្ហាញពីគន្លឹះសំខាន់ៗមួយចំនួនដែលមានប្រយោជន៍នៅពេលប្រើហ្វេសបុក៖
១) រក្សាទុកព័ត៌មានចាប់អារម្មណ៍នៅក្នុង News Feed ដើម្បីមើលពេលក្រោយ
ចូលទៅកាន់ទំព័រហ្វេសបុកណាមួយហើយចុចលើពាក្យ “Saved” (ដូចរូប)។ អ្នកអាចរក្សាទុក តំណភ្ជាប់ វីដេអូ រូបថត ទីកន្លែងនិងព័ត៌មានជាច្រើនទៀត។
អ្នកអាចចូលទៅមើលព័ត៌មានដែលអ្នកបានរក្សាទុក ដោយចុចទៅលើផ្ទាំង “More Tag” ហើយចុចលើ “Saved” (ដូចរូប)
២) ប្តូររូបភាពប្រូហ្វាល់របស់អ្នកទៅជារូបភាពមានចលនា (GIF)
នៅលើកម្មវិធីហ្វេសបុកទូរស័ព្ទដៃ ជ្រើសរើសរូបភាពប្រូហ្វាល់របស់អ្នកហើយរើសយក “Take a New Profile Video” ដើម្បីដាក់ជាឃ្លីបវីដេអូខ្លីមួយសំរាប់ខ្លួនឯង។ លទ្ធផលមើលទៅដូចជាការលាយបញ្ចូលគ្នារវាងចលនា GIF និងមានរូបភាពនឹងថ្កល់មួយ។
៣) ប្រើប្រាស់ទម្រង់ Instant Articles សំរាប់ជួយបង្ហាញអត្ថបទបានលឿនជាងធម្មតា
Instant Articles ដំណើរការនៅក្នុងកម្មវិធីហ្វេសបុកតាមទូរស័ព្ទដៃ ដោយមានផ្ទៃតូចហើយរាងស្អាត។ ប្រព័ន្ធផ្សព្វផ្សាយ និងទំព័រហ្វេសបុកជាច្រើន បានដាក់ការចែករំលែករបស់ពូគគេមានលក្ខណះជា Instant Articles ដែលហ្វេសបុកជឿជាក់ថាវាអាចដំណើរការលឿនជាងមុនដប់ដង។ បើអត្ថបទមួយជា Instant Article អ្នកនឹងឃើញរូបតំណាងរន្ទះតូចមួយនៅខាងលើខាងស្តាំនៃរូបភាពតូចរបស់អត្ថបទនោះ (ដូចរូប)។