ការគ្រប់គ្រង Service លីនុចនៅក្នុង Run Level ផ្សេងៗ
Run Level នៅក្នុងលីនុចមានសារះសំខាន់ណាស់សម្រាប់អ្នកគ្រប់គ្រង វាស្រដៀងគ្នាទៅនិង Normal Mode និង Safe Mode របស់ Windows ដែរ។ តែគ្រាន់តែ លីនុចមានច្រើន Run Level។
លីនុចមាន Run Level ចំនួន 7 ដូចខាងក្រោមនេះ
Level 0 ឬ អាយហៅម្យ៉ាងទៀតថា System Halt ប្រសិនបើអ្នក Set default run level ទៅ ០ វានិង Shutdown Linux
Level 1 សម្រាប់ ជួយអ្នកក្នុងការ Reset password root នៅពេលដែលអ្នកភ្លេច
Level 2 ជា Text Mode តែមិនត្រូវបានប្រើប្រាស់នោះទេ
Level 3 ជា Text Mode ដែលពេញនិយមក្នុងការប្រើប្រាស់ណាស់ ដោយអាចប្រើប្រាស់ Service Network និង មុខងារផ្សេងៗបានល្អជាង Graphic Mode ទៅទៀត
Level 4 ជា Text Mode តែមិនត្រូវបានពេញនិយមប្រើប្រាស់នោះទេ
Level 5 ជា Graphic Mode ដែលអាចប្រើប្រាស់ Mouse ចុចបាន តែមិនមែនគ្រប់ Application ទាំងអស់អាចប្រើប្រាស់ជា Graphic Mode នោះទេ។
Level 6 សម្រាប់ Restart លីនុច ប្រសិនបើអ្នក Set default run level ទៅ 6 Server របស់អ្នកនិងបិទបើករហូត។
ប្រសិនបើអ្នកចង់មើល ថាតើ អ្នកកំពុងឈរនៅលើ Run Level ណាមួយអ្នកអាចចូលទៅប្រើប្រាស់ Command ដូចខាងក្រោមនេះ
runlevel នោះអ្នកនិងឃើញថាតើអ្នកកំពុងប្រើប្រាស់ Runlevel ណាមួយ
រុបខាងលើនេះបើទោះបីអ្នក Remote ចូលទៅឃើញប្រើប្រាស់ Text Mode ក៏ពិតមែនតែមិនមែនមានន័យថា Server អ្នកស្ថិតក្នុង Text Mode នោះទេ គឺអ្នកកំពុងឈរនៅលើ run level 5 ។ បន្ទាប់មកទៀតអ្នកអាច Switch run level បានដូចរូបខាងលើនេះ។
ប្រសិនបើអ្នកចង់កំណត់អោយ Server របស់អ្នកដំណើរការលើ Run Level ណាមួយអ្នកអាចកំណត់នៅក្នុង File /etc/inittab និងកំណត់ Level ដូចរូបខាងក្រោមនេះ
បន្ទាប់មកអ្នក Save វាទុក និង Restart Server របស់អ្នកនោះវានិងចូលទៅកាន់ Level 3 Text Mode
ការប្រើប្រាស់ Text Mode Level 3 ពិតជាជួយសន្សំសំចៃ RAM បានច្រើន និង មិនងាយមានបញ្ហាដូចជា Not Response ឬ កំហុសផ្សេងៗជាដើម មិនតែប៉ុណ្នោះវាដំណើរការលឿន និងផ្តល់លទ្ធផលឆាប់រហ័សដោយ Text Message នៅលើ Terminal។
បញ្ហាមួយទៀតប្រសិនបើអ្នក Switch Level បែបនេះវានិងធ្វើអោយ Serviceនៅក្នុង Server របស់អ្នកមានបញ្ហា ព្រោះថា រាល់ Services ទាំងអស់នៅក្នុងលីនុចរបស់អ្នកវាមិនអាចដំណើរការបានទេប្រសិនបើអ្នកមិនកំណត់អោយវាដំណើរការនៅលើ Run Level ណាមួយអោយប្រាកដនោះ។ តែអ្នកអាចចូលទៅកំណត់ Run Level ដូចខាងក្រោមនេះបាន
រុបខាងលើនេះជាការកំណត់អោយ Service mysqld, httpd, nmb ដំណើរការនៅក្នុង Level ៣ ឬ ៥ ។
ដូចនេះអ្នកមិនត្រូវភ្លេចនោះទេប្រសិនបើអ្នកតម្លើង Service រួច បើមិនដូចនេះទេ Service ទាំងនោះមិនដើរនោះទេ។