របៀបដំឡើងភាសាកុំព្យូទ័រ JAVA
នៅក្នុងមេរៀនមុន យើងបានសិក្សាអំពីការណែនាំអំពីភាសាកុំព្យូទ័រ JAVA រួចមកហើយ ។ ថ្ងៃនេះ TechFree សូមបង្ហាញអំពីការដំឡើង (Install) JAVA នៅក្នុងកុំព្យូទ័រដើម្បីឲ្យ យើងអាចប្រើប្រាស់វានិង បង្កើតទៅជាកម្មវិធីផ្សេងៗទៀតបានទៅតាមតំរូវការរបស់អ្នកសរសេរកម្មវិធី (Programmer) ។
ដើម្បីដំឡើង JAVA គឺ យើងត្រូវចូលទៅក្នុងគេហទំព័រមួយដែលមានឈ្មោះថា www.oracle.com រួចយើងធ្វើការស្វែងរកនូវ Java SE 8 ដោយចូលទៅកាន់ Download រួចរកពាក្យ Java SE នោះ យើងនឹងឃើញផ្ទាំងដូចខាងក្រោម ៖
រូបទី១
រូបទី២
- ក្រោយពីការទាញយករួចរាល់ហើយមក យើងចុច mouse ស្ដាំ នៅលើ Java jdk 8u111 យកពាក្យ Run as administrator រួចធ្វើតាមដំនាក់កាលដូចខាងក្រោម ៖
រូបទី ១
រូបទី ២
រូបទី ៣
រូបទី ៤
- បន្ទាប់ពីការដំឡើងជោគជ័យហើយនោះ យើងត្រូវកំនត់ Environment Variable (អញ្ញត្តិ) នៅក្នុងកុំព្យូទ័ររបស់យើង។ សូមមើលខាងក្រោម ៖
រូបទី ១
រូបទី ២
រូបទី១ និងទី២ បង្ហាញអំពីកន្លែងដាក់ឈ្មោះ Environment Variable និងទីតាំងរបស់ java ដែលបានដំឡើងរួចស្ថិតនៅក្នុង C://Program file ។ បន្ទាប់មកទៀតនោះគឺ យើងត្រូវវាយ command នៅក្នុង command prompt របស់ window ដើម្បីមើលថាវា តើ java jdk ដែលយើងដំឡើងនោះដំនើរការ រឺអត់? ។ មើលរូបខាងក្រោម ៖
រូបនេះបង្ហាញថាយើងអាចប្រើប្រាស់ java បានហើយ ។