របៀបបញ្ចូលទិន្នន័យនៅក្នុង MySQL ជាមួយនឹង SQL

អត្ថបទនេះនឹងបង្ហាញពីរបៀបបង្កើត Database របៀបបង្កើតតារាង(table) របៀបបញ្ចូលទិន្នន័យ នឹងរបៀបមើលទិន្នន័យដែលបានបញ្ចូលទៅក្នុងតារាង។ ជំហ៊ានដំបូងត្រូវបើកម្មវិធី Xampp ជាមុនសិនដើម្បីដំណើរការសេវា MySQL។

ដើម្បីដំណើរការសេវា MySQL លើលីនុច(Linux)៖

xampp-start-on-linux

ដើម្បីដំណើរការសេវា MySQL លើវីនដូ(Windows)៖

xampp-on-windows

វានឹងចេញសញ្ញាគ្រីសព៌ណបៃតងបញ្ជាក់ថាសេវារបស់យើងកំពុងដំណើរការ៖

xampp-service-start

បន្ទាប់មកអ្នកអាចបើកកម្មវិធីសម្រាប់បើកវេបសាយដើម្បីចូលទៅកាន់ MySQL តាម localhost/phpmyadmin

localhost-phpmyadmin

បង្កើត Database  មួយ។ ដើម្បីបង្កើត database យើងចូលទៅមឺនុយ Sql ហើយវាយកូដដើម្បីបង្កើត Database៖

create-db

បន្ទាប់មកជ្រើសរើស database ដែលយើងបានបង្កើតអម្បាញ់មិញមកប្រើ ដោយវាយ USE techfree_practice ។ បន្ទាប់មកទៀតខ្ញុំនឹងបង្កើតតារាងមួយ(a table) ឈ្មោះថា student ដែលអាចផ្ទុក ឈ្មោះ អាយុ ភេទ លេខទូរសព័្ទ

create-table
បន្ទាប់មកចុចលើឈ្មោះ database ដែលបានបង្កើតនៅរបាខាងស្តាំ techfree_practice អ្នកនឹងឃើញតារាង student ដែលអ្នកបានបង្កើតខាងលើ ហើយចុចលើ តារាងឈ្មោះ student នោះបន្ទាប់មកចុចលើមីនុយ structure ដែលនៅខាងលើ នោះអ្នកនឹងឃើញនូវព៌ត័មានលំអិតនៃតារាង student របស់អ្នក៖

table-detail

អ្នកអាចបញ្ចូលទិន្នន័យដោយវាយកូដដូចខាងក្រោម៖

insert-data

ឬអ្នកក៏អាចបញ្ចូលទិន្នន័យតាមវិធីម្យាងទៀតក៏បានដោយមិនចាំបាច់វាយកូដ ដោយគ្រាន់តែចូលទៅកាន់មីនុយ Insert ដែលនៅខាងលើ ហើយអ្នកអាចបញ្ចូលបានហើយ ប៉ុន្តែអ្នកមិនចាំបាច់បញ្ចូល id ទេ ដោយសារតែ id យើងបានដាក់ឲ្យវាកើនមួយៗដោយស្វ័យប្រវត្តិរួចហើយនៅពេលដែលយើងបង្កើតតារាង(table)៖

insert-data-gui

ដើម្បីមើលទិន្នន័យដែលបានបញ្ចូល៖

all-data