Gibbon ប្រើប្រាស់សម្រាប់គ្រប់គ្រងសាលារៀន

Gibbon ជាប្រភេទ Open Source ដែលមានមុខងារច្រើនសម្រាប់ប្រើប្រាស់នៅក្នុងសាលារៀន ដោយមាន Function ជាច្រើនប្រភេទដូចជា រៀបចំកាលវិភាគ គ្រប់គ្រងវត្តមានសិស្ស និង គ្រូ ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើនដូចជា បញ្ជីបង់លុយសិស្សជាដើម។

Gibbon ជាប្រភេទ Software ដែលបានបង្កើតឡើងដោយប្រើប្រាស់កម្មវិធី php ដើម្បីសរសេរនិងប្រើប្រាស់ MySQL ដើម្បីផ្ទុកទិន្នន័យដូចនេះមុននិងអ្នកតម្លើងចាំបាច់ត្រូវការមាន MySQL Server និង មានតម្លើង PHP ព្រមទាំង Apache Server ផងដែរនៅលើ លីនុចរបស់អ្នក។

អ្នកអាចបង្កើត database ដូចរូបខាងក្រោមនេះ

អ្នកអាចដោនឡូតយក Gibbon មកប្រើប្រាស់បាននៅក្នុងវេបសាយរបស់ Gibbon បាន។ មិនតែប៉ុណ្ណោះនៅពេលដែលអ្នកតម្លើង Core Gibbon ហើយអ្នកអាចដោនឡូត Extend Module មកប្រើប្រាស់បានទៀតផង Gibbon Module

បន្ទាប់ពីដោនឡូតរួចអ្នកអាច Extract ទៅដាក់ក្នុង /var/www/html/gibbon បានបន្ទាប់មកចូលទៅកាន់ web browser ដោយប្រើប្រាស់ IP Address របស់ Server

ចុងក្រោយអ្នកនិងបាន System មួយសម្រាប់គ្រប់គ្រងពត៏មានរបស់សាលាមួយប្រើប្រាស់ដោយមិនគិតថ្លៃ

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version