ការណែនាំអំពីភាសាកុំព្យូទ័រ JAVA
JAVA គឺជាភាសាកុំព្យូទ័រមួយដែលត្រូវបានបង្កើតដោយក្រុមហ៊ុនដែលមានឈ្មោះថា សាន់ មីក្រូស៊ីសស្ទិម (Sun Microsystem, Inc) នៅក្នុងឆ្នាំ ១៩៩១ ហើយបានចេញឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៩៥ ។ ភាសានេះមានលក្ខណៈស្រដៀងទៅនឹងភាសាកុំព្យូទ័រមួយគឺ C++ រឺ អាចនិយាយបានថា JAVA កើតចេញពីភាសា C++ ដែលវាត្រូវបានបង្កើតឡើងដោយ James Gosling, Patrick Naughton, Chris Warth, Ed Frank, and Mike Sheridan ហើយលទ្ធផលដែលចេញនោះមានឈ្មោះថា (Java 1.0 [J2SE]) ដែលជាជំនាន់ដំបូងនៃ JAVA ។បន្ថែមពីនេះទៀតគឺ JAVA អាចដំនើរការបាននៅលើប្រព័ន្ធប្រតិបតិ្តការ (Operating System) ជាច្រើនដូចជា Window, Mac OS, Linux, Ubuntu ។ល។ ដូចនេះហើយទើប JAVA ក្លាយទៅជាភាសាដែលឯករាជ្យមួយ និងល្បីល្បាញ ។ ចំនែកឯ ការចេញជាផ្លូវការចុងក្រោយនៃជំនាន់របស់ JAVA គឺមានឈ្មោះថា Java SE 8 ហើយជំនាន់ក្រោយរបស់វាត្រូវបានគេដាក់ឈ្មោះថ្មីដែលមាន ៣ ប្រភេទគឺ Java SE, Java ME, Java EE ។
- Java SE (Standard Edition): ប្រើសំរាប់បង្កើតកម្មវិធីប្រើនៅលើកំព្យូទ័រ
- Java EE (Enterprise Edition): ប្រើសំរាប់បង្កើតគេហទំព័រ (Website)
- Java ME (Mobile Edition): ប្រើសំរាប់បង្កើតកម្មវិធីប្រើលើទូរសព្ទ
១. លក្ខណៈពិសេសនៃ JAVA
១.១) Object Oriented Programming (OOP) : នៅក្នុង JAVA អ្វីៗទាំងអស់គឺជា Object ហើយនេះគឺជាភាពងាយស្រួលនៃ Java ក្នុងការទាញយកដោយពឹងផ្អែកទៅលើ Object Model ។ OOP របស់ Java មាន ៤គឺ ៖
- Inheritance
- Polymorphism
- Encapsulation
- Abstraction
១.២) Platform Independent : ការត្រួតពិនិត្យ (Compile) របស់ JAVA ខុសពីភាសាដទៃទៀតដែល Compile នៅលើម៉ាស៊ីនជាក់លាក់ (Specific Machine) តែម្ដងនោះទេ គឺវា Compile នៅលើ JVM (Java Virtual Machine) វាគឺជា Environment មួយសំរាប់ដំនើរការកូដរបស់ Java ។
១.៣) Simple : JAVA គឺមានលក្ខណៈងាយស្រួលក្នុងការសិក្សា ហើយប្រសិនបើ យើងយល់អំពីមូលដ្ឋាន OOP របស់វាគឺងាយស្រួលនិងមានភាពរហ័សក្នុងការសរសេរកូដ ។
១.៤) Secure : JAVA គឺត្រូវបានបង្កើតឡើងដោយមានសុវត្ថិភាពនៅពេលដំនើរការកូដ (Execute) ដោយឆ្លងកាត់ Network ដែលអាចទប់ស្កាត់ Virus ជ្រៀតចូលក្នុងអង្គចងចាំ (Memory) ។
១.៥) Architecture-neutral: JAVA compiler គឺបង្កើតដោយស្វ័យប្រវត្តិនូវ Architecture-neutral (ទម្រង់ច្បាស់លាស់) នៃការកំនត់ file ដែលអាចឲ្យកូដដែលបាន compile រួចដំនើរការដោយស្វ័យប្រវត្តិ ។
១.៦) Portable: កូដរបស់ JAVA ដែលបានសរសររួចអាចយកទៅឲ្យវាដំនើរការលើកំព្យូទ័រផ្សេងទៀតបាន ។
១.៧) Robust : JAVA អាចលុបបំបាត់នូវ (error) ងាយៗ នៅពេលត្រួតពិនិត្យកំហុស (error) ក្នុងពេល compile និង ពេលត្រួតពិនិត្យដំនើរការកូដ (Run) ។
១.៨) Multithreaded : JAVA អាចឲ្យកម្មវិធី (program) ជាច្រើនអាចដំនើរការក្នុងពេលតែមួយបាន ។
១.៩) Interpreted : JAVA អាចបកប្រែពីភាសាដើមនៃម៉ាស៊ីនកុំព្យូទ័រ (Byte Code) ទៅជារូបរាងផ្សេងៗដែល យើងអាចមើលយល់ដូចជា រូបភាពជាដើម ។
១.១០) High Performance : JAVA បកប្រែកូដរបស់ម៉ាស៊ីនទៅជាកូដដែល យើងអាចមើលយល់ ។
១.១១) Distributed : JAVA អាចបើកនិងដំនើរការ (access) នូវ Objects ដោយឆ្លងកាត់ URL បាន ។
១.១២) Dynamic : JAVA គឺត្រូវបានគេចាត់ទុកថា Dynamic ជាង C/C++ ព្រោះកូដរបស់ Java ដែលសរសេរនៅក្នុងទម្រង់មួយអាច ដំនើរការនៅលើទម្រង់ផ្សេងទៀតរបស់ JDK បាន ។
២) គំរូកូដ ៖