ស្វែងយល់ពី Virtual Memory របស់លីនុច

Computer នាពេលបច្ចុប្បន្នភាគច្រើនប្រើប្រាស់ SSD ធ្វើជា Data Storage   ជំនួសអោយ HDD ដែលដំណើរការរបស់វាលឿនជាងកុំព្យូទ័រជំនាន់មុនដល់ទៅ១០ដង។

SSD ជាប្រភេទ Storage ម្យ៉ាងដែលមិនប្រើប្រាស់ ម៉ូទ័រដូច HDD ធម្មតានោះទេ ដូចនេះល្បឿនវាដើរបានល្អជាង HDD។ SWAP memory ឬ Virtual Memory ឬ នៅក្នុង Windows យើងហៅថា Pagefile។ SWAP File  គឺជាការប្រើប្រាស់ ផ្ទៃ Storage ដើម្បីធ្វើជា Memory ដើម្បីជំនួយអោយកុំព្យូទ័រដើរបានលឿន និង ផ្ទុកនូវ Cache ផ្សេងៗនៅលើ SWAP Memory នេះបាន។

ចំពោះ Windows នៅពេលដែល Computer មាន RAM ប៉ុន្មានវានិងកាត់ ផ្ទៃ HDD ចំនួនស្មើនិង RAM ដែរដើម្បីធ្វើជា Page File/SWAP Memory។

ការប្រើប្រាស់ SWAP Memory អាចធ្វើអោយ HDD/SSD ដំណើរការយឺតជាងធម្មតា ព្រោះដោយសារតែវាត្រូវដំណើរការជា Virtual RAM ផងដែរ។ ប្រសិនបើកុំព្យូទ័រអ្នកប្រើប្រាស់ HDD មិនគួរប្រើប្រាស់ SWAP Memory នោះទេ ព្រោះអាចធ្វើអោយ HDD របស់អ្នកដំណើរការ Read/write file យឺតជាងធម្មតា។

ខាងក្រោមនេះជាការប្រើប្រាស់ Swap Memory នៅក្នុង CentOS 7 វាមិនខុសគ្នាប៉ុន្មានទេចំពោះ CentOS 6 ឬ ប្រភេទ Linux ផ្សេងៗ

dd if=/dev/zero of=/swap count=4096 bs=1MiB

បន្ទាប់មកទៀតត្រូវ បង្កើតវាទៅជា swap file system និងយកទៅប្រើប្រាស់

mkswap  /swap

swapon   /swap

បន្ទាប់មកទៀតអ្នកអាច មើលនៅក្នុង System បានថាតើវាដំណើរការត្រឹមត្រូវដែរឬទេ?

swapon

swap file អាចជួយផ្ទុកនូវ Cache file របស់ Operating System របស់ Server បានតែមិនអាចរក្សារទុករហូតនោះទេ វាផ្ទុកត្រឹមបណ្តោះអាសន្នប៉ុណ្ណោះ នៅពេលបិទម៉ាស៊ីនវានិងបាត់បង់ទៅវិញដូចគ្នា។

អ្វីដែលសំខាន់មួយទៀតប្រសិនបើអ្នកប្រើប្រាស់ Computer ដែលមាន RAM គួរប្រើប្រាស់ Swap file គុណនិង ២នៃផ្ទៃ RAM បានហើយ បើប្រើប្រាស់ធំជាងRAM ខ្លាំងពេកនាំអោយ Storage របស់អ្នកដំណើរការយឺតដែរព្រោះ Operating System ដំណើរការលើ Storage រួម។

ប្រសិនបើអ្នកមាន Swap ស្រាប់ចង់ប្តូរឬបន្ថែមទំហំ SWAP អោយធំ អ្នកអាចប្រើប្រាស់ command swapoff   /swapfile

រួចហើយធ្វើតាមដំណើរការខាងលើ និង swapon   /newswapfile

ប្រសិនបើអ្នកចង់ដឹងថាតើ Swapfile ឈ្មោះអ្វីអាចប្រើប្រាស់ command

swapon  -s  នោះអ្នកនិងឃើញវាឈ្មោះ swap file និងស្ថិតនៅទីតាំងណាមួយ។

ចុងក្រោយនៅពេលដែលអ្នកបានធ្វើ Swap file រួចហើយអ្នកអាចចូលទៅកែ file /etc/fstab ដើម្បីអោយវា mount automatic រាល់ពេលដែលបើកម៉ាស៊ីន។

swapfstab