ស្វែងយល់ពី Work Breakdown Structure
គម្រោងមួយអាចទទួលជោគជ័យបាន លុះត្រាតែសមាជិកនិមួយៗនៅក្នុងក្រុមយល់ច្បាស់ពីគម្រោងទាំងមូល។ វាអាចជារឿងលំបាកមួយសម្រាប់សមាជិកម្នាក់ៗ ដែលគេត្រូវស្វែងយល់ពីអ្វីដែលគេនឹងត្រូវធ្វើ។ Work Breakdown Structure (WBS) គឺជាបច្ចេកទេសដ៏មានប្រសិទ្ធភាពមួយដែលត្រូវបានគេប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាប្រភេទនេះក្នុងការគ្រប់គ្រងគម្រោងតូចធំ។
WBS គឺជាការបំបែកគម្រោងទាំងមូលទៅជាការងារតាមផ្នែកតូចៗទៅតាមឋានានុក្រម។ វាអាចឲ្យអ្នកបង្កើតកាលវិភាគសម្រាប់គម្រោង ប៉ាន់ស្មានធនធានដែលត្រូវការ និងការចំណាយនានា។ មិនតែប៉ុណ្ណោះវាក៏អាចជួយឲ្យការទំនាក់ទំនងនៅក្នុងក្រុមរបស់អ្នកកាន់តែមានភាពងាយស្រួលផងដែរ។
Work Breakdown Structure មិនមានទម្រង់ជាក់លាក់មួយនោះទេ។ ប៉ុន្តែមិនថាទម្រង់វាជាអ្វី គោលគំនិតរបស់ WBS គឺនៅដដែល។ អ្នកអាចបង្កើតវាដោយប្រើតារាង ឬដ្យាក្រាមដូចខាងក្រោម៖
WBS ទម្រង់ជាតារាង៖
WBS ទម្រង់ជាដ្យាក្រាម៖
មួយវិញទៀត ប្រសិនបើអ្នកមានកម្មវិធី Google Chrome អ្នកអាចប្រើប្រាស់កម្មវិធីបន្ថែមមួយឈ្មោះថា ProjectSheet ដើម្បីបង្កើតតារាងសម្រាប់ WBS នេះ និង Gantt Chart ក្នុងពេលតែមួយបានយ៉ាងងាយស្រួល។