របៀបធ្វើអោយ Apache Server ដំណើរការលឿនជាងធម្មតា

Apache Server ជាប្រភេទ Web Server ដែលយើងនិយមប្រើប្រាស់សព្វថ្ងៃ ធៀបទៅនិង Web Server ផ្សេងៗដូចជា Nginx, IIS ជាដើម។

Apache Server សាមញ្ញងាយស្រួលប្រើប្រាស់និងមិនចាំបាច់បង់ថ្លៃ License នោះទេ ម្យ៉ាងទៀត Apache Server អាចប្រើប្រាស់បាននៅលើ Platform ជាច្រើនប្រភេទដូចជា Windows, Linux, MacOS ផងដែរ។

ខាងក្រោមនេះជាការពន្លឿន Apache Server ជាមួយនិង Module Multi Process Module (MPM)ដែលត្រូវប្រើប្រាស់ នៅក្នុង CentOS 7 ដែលអាចបង្កើនល្បឿនលឿនជាងធម្មតា៧ដង។

អ្នកអាចមើល MPM របស់អ្នកបានដោយប្រើប្រាស់ Command ដូចខាងក្រោម នេះ

httpd  -V

prefork

prefork: មានន័យថា រាល់ Request មួយ Connection  Web Server និងបង្កើតមួយ Process child ដែរធ្វើអោយខាត Memory.

worker: ប្រើប្រាស់ multi thread នៅក្នុង មួយ Child process វាល្អសម្រាប់ Server ដែលមាន Client ជាច្រើននៅក្នុងពេលតែមួយ។

event: វាស្រដៀងគ្នាទៅនិង worker ដែរតែវាមានគុណប្រយោជន៏ល្អជាងworkerព្រោះវាអាច keep alive or idle connection ដែលអាចជួយសំន្សំសំចៃ RAM សម្រាប់ child process ផ្សេងៗទៀត។

ប្រសិនបើអ្នកចង់ប្តូ MPM របស់ Apache អ្នកអាចចូលទៅកែប្រែ File ដូចខាងក្រោមនេះ សម្រាប់ CentOS Linux 7

vi /etc/httpd/conf.modules.d/00-mpm.conf

mpmevent

បន្ទាប់ពីកែរួចហើយអ្នកអាច Restart Service httpd បានហើយ

ចុងក្រោយអ្នកអាចបាន Apache Server មួយដែលអាចទទួលនូវ Request បានច្រើនក្នុងពេលតែមួយ

events

អ្នកអាចបង្កើត file /var/www/html/test.php

<?php

echo phpinfo();

?>

និងបង្កើត file មួយទៀត /var/www/html/speedtest.php

<?php
$filename = ‘test.php’;
if (file_exists($filename)) {
echo “The file $filename exists”;
} else {
echo “The file $filename does not exist”;
}
?>

 

បន្ទាប់មកទៀតអ្នកអាចប្រើប្រាស់ Command ដូចខាងក្រោមនេះ

ab -k -c 100 -n 2000 localhost/speedtest.php

 

រូបខាងក្រោមនេះជាល្បឿនរបស់ event

eventtest

រូបខាងក្រោមជាការប្រើប្រាស់ prefork

preforks

តាមលទ្ធផលខាងលើយើងអាចសន្និដ្ឋានបានថាការប្រើប្រាស់ event មានល្បឿនលឿនជាង prefork ៧ដង។