ជាធម្មតាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនសព្វថ្ងៃ លេងហ្វេសប៊ុកក្នុងម៉ោងធ្វើការងារ ហើយពេលខ្លះលេងរហូតដល់មិនធ្វើការងារក៏មាន តែទោះជាយ៉ាងណាវាអាស្រ័យទៅលើម្ចាស់ក្រុមហ៊ុនឬអ្នកគ្រប់គ្រងនៅទីនោះដែរ តើអនុញ្ញាតិអោយលេងក្នុងម៉ោងការងារឬទេ?
តែអ្នកគ្រប់គ្រងមួយចំនួនមិនអនុញ្ញាតិអោយលេងហ្វេសប៊ុកនៅក្នុងកន្លែងការងារនោះទេ ព្រោះអាចប៉ះពាល់ដល់ពេលវេលាធ្វើការងារ ដូចនេះអ្នកអាយធីអាចចាត់ចែងបានដោយបិទមិនអោយលេងហ្វេសប៊ុកជាដើម។ ហើយពេលខ្លះក៏បែងចែកស្រទាប់វណ្ណះគ្នាទៀតទៅក្នុងកន្លែងការងារដូចជា ប្រធានអាចលេងបាន តែកូនចៅធម្មតាមិនអាចលេងបានជាដើម ទាំងនេះសុទ្ធតែជាការងារដែលអាយធីត្រូវយកចិត្តទុកដាក់ធ្វើតាមច្បាប់ក្រុមហ៊ុនឬប្រធានដែលបានចាត់ចែងអោយ។
ខាងក្រោមនេះជាការប្រើប្រាស់ Mikrotik ដើម្បីបិទកុំអោយបុគ្គលិកលេងហ្វេសប៊ុក ឬ មើលវីដេអូនៅក្នុងyoutube ជាដើមនៅក្នុងក្រុមហ៊ុន
អ្នកអាចចូលទោកាន់ Mikrotik បន្ទាប់មកចូលទៅក្នុង Firewall Rule និងកំណត់ Layer 7 Protocol បន្ទាប់់មកបង្កើត Rule មួយដូចខាងក្រោមនេះ
^.+(facebook|youtube).*$
បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុង Firewall Rule ដើម្បីកំណត់នូវ Traffic ទាំងឡាយណាដែល Client Request មកកាន់ Router ត្រូវនិងលក្ខណ័ខាងលើនេះ ត្រូវទំលាក់ចោលមិនអោយទៅមុខទៀតទេ។
ip firewall filter add chain=forward src-address=192.168.1.0/24 action=drop layer7-protocol=facebook
អ្នកអាចសរសេរតែមួយ Command បានប្រសិនបើមិនចង់ចូលទៅកំណត់ច្រើនកន្លែង ដែល 192.168.1.0/24 ជាណិតវើករបស់អ្នកប្រើប្រាស់នៅក្នុងក្រុមហ៊ុន ប្រសិនបើ LAN របស់អ្នកមាន Address Range ផ្សេងអាចប្តូតាមការងារជាក់ស្តែង។
ពេលនេះអ្នកអាចធ្វើតេសន៏នៅលើកុំព្យូទ័រណាមួយក្នុងណិតវើករបស់អ្នក។
ប្រសិនបើអ្នកចង់បែងចែកអោយកុំព្យូទ័រណាមួយអាចប្រើប្រាស់ប្រាស់ facebook បាន ឬ កុំព្យូទ័រណាប្រើប្រាស់មិនបានអ្នកសរសេរ command ដូចខាងលើដោយគ្រាន់តែប្តូ src-address តែប៉ុណ្ណោះ។
តែទោះជាយ៉ាងណាការប្រើប្រាស់ហ្វេសប៊ុកក្នុងម៉ោងការងារសុទ្ធតែមិនមានប្រយោជន៏នោះទេ ពេលខ្លះហ្វេសប៊ុកអាចជួយយើងអោយមានទំនាក់ទំនងជាមួយនណាម្នាក់ឬជួយដោះស្រាយបញ្ហាអ្វីមួយដូចជាការសរសេរប្រូក្រាមឬណិតវើកជាដើម ឬទិញទំនិញអ្វីមួយ ឬ ទទួល Quote ពីហាងនានាជាដើម ដែលមិនចាំបាច់ត្រូវការទៅជួបមុខគ្នាផ្ទាល់នោះទេ។
បើទោះជាយើងខំប្រឹងបិទយ៉ាងណាក៏ដោយសព្វថ្ងៃនេះក៏នៅតែមានវេបសាយមួយចំនួនអាចអោយប្រើប្រាស់ហ្វេសប៊ុកឬបណ្តាញសង្គមផ្សេងៗបាន ដូចជា opera ជំនាន់ក្រោយមាន VPN ស្រាប់ដែលអាចប្រើប្រាស់លេងហ្វេសប៊ុកបានធម្មតា។