Command លើ​​ប្រព័ន្ធ​​ប្រតិបត្តិការ​ Linux(វគ្គ៤) សិទ្ធិ(Permission)

Techfree នឹងធ្វើការបង្ហាញអំពីសិទ្ធិរបស់អ្នកប្រើប្រាស់ និង Command មួយចំនួនដែលគេប្រើនៅលើប្រព័ន្ធប្រតិបត្តិការ Linux ដើម្បីគ្រប់គ្រងសិទ្ធិរបស់អ្នកប្រើប្រាស់លើថត(directory) ឬ ឯកសារ(file) ។ គេចែកអ្នកប្រើប្រាស់ជាបីក្រុម គឺក្រុមម្ចាស់កម្មសិទ្ធិ(owner) ក្រុម(Group) និងអ្នកដទៃ(other) ហើយនៅលើក្រុមនីមួយៗអាចមានសិទ្ធិផ្សេងៗគ្នា។ សិទ្ធិសម្រាប់មើល(Read) កែ(write) ដំណើរការ(execute)។

ដើម្បីមើលថាតើថតឬ ឯកសាររបស់អ្នកមានសិទ្ធិអ្វីខ្លះ យើងប្រើពាក្យបញ្ជា ls -l

ឧទាហរណ៍៖

មើលសិទ្ធិលើឯកសារ ឬ ថតជាក់លាក់ណាមួយ៖

Total 1776 ឬ Total 72 មានន័យថាចំនួន ឯកសារ ឬថត ទាំងអស់។ សម្រាប់ជួរដែលមានសញ្ញា(-) ពីមុខមានន័យថាជាឯកសារ(file) ។ សម្រាប់ជួរដែលផ្តើមដោយអក្សរ(d) មានន័យថាជាថត(Directory ឬ folder)។

1. សិទ្ធិសម្រាប់អ្នកប្រើប្រាស់(User)

2. សិទ្ធិសម្រាប់ក្រុម(Group)

3. សិទ្ធិសម្រាប់អ្នកដទៃ(Other)

4. បង្ហាញពីឈ្មោះអ្នកប្រើប្រាស់(User)

5. បង្ហាញពីឈ្មោះក្រុម(Group)

6. ឈ្មោះឯកសារ(File) ឬ ថត(Folder or Directory)

ដើម្បីបន្ថែមសិទ្ធិគេប្រើពាក្យបញ្ជា chmod ឧទាហរណ៍៖

រូបភាពខាងលើមានន័យថា អ្នកប្រើអាច អាននឹងកែ ឯក្រុមនឹងអ្នកដទៃអាចបានតែអានទេ។ បន្ទាប់មកចង់បន្ថែមសិទ្ធិឲ្យអ្នកដទៃ(Other) អាចកែបាន(write) ៖

យើងក៏អាចធ្វើដូចនេះដើម្បីផ្តល់សិទ្ធិឲ្យក្រុមនឹងអ្នកដទៃអាចកែ(write)នឹងដំណើរការ(execute)៖

យើងក៏អាចផ្តល់សិទ្ធិឲ្យ User, Group នឹង Other ឲ្យមានសិទ្ធិស្មើៗគ្នាបានដែរ៖

– u សម្រាប់អ្នកប្រើ ឬម្ចាស់(User owner)

– o សម្រាប់អ្នកដទៃ(Other)

– g សម្រាប់ក្រុម(Group)

– a សម្រាប់ក្រុមទាំងអស់(All user, group and other)

ដើម្បីដកសិទ្ធិវិញគឺគ្រាន់តែប្តូរពីសញ្ញាបូកទៅជាសញ្ញាដកវិញគឹអាចដកសិទ្ធិបានហើយ។ ឧទាហរណ៍៖

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version