Techfree នឹងធ្វើការបង្ហាញអំពីសិទ្ធិរបស់អ្នកប្រើប្រាស់ និង Command មួយចំនួនដែលគេប្រើនៅលើប្រព័ន្ធប្រតិបត្តិការ Linux ដើម្បីគ្រប់គ្រងសិទ្ធិរបស់អ្នកប្រើប្រាស់លើថត(directory) ឬ ឯកសារ(file) ។ គេចែកអ្នកប្រើប្រាស់ជាបីក្រុម គឺក្រុមម្ចាស់កម្មសិទ្ធិ(owner) ក្រុម(Group) និងអ្នកដទៃ(other) ហើយនៅលើក្រុមនីមួយៗអាចមានសិទ្ធិផ្សេងៗគ្នា។ សិទ្ធិសម្រាប់មើល(Read) កែ(write) ដំណើរការ(execute)។
ដើម្បីមើលថាតើថតឬ ឯកសាររបស់អ្នកមានសិទ្ធិអ្វីខ្លះ យើងប្រើពាក្យបញ្ជា ls -l
ឧទាហរណ៍៖
មើលសិទ្ធិលើឯកសារ ឬ ថតជាក់លាក់ណាមួយ៖
Total 1776 ឬ Total 72 មានន័យថាចំនួន ឯកសារ ឬថត ទាំងអស់។ សម្រាប់ជួរដែលមានសញ្ញា(-) ពីមុខមានន័យថាជាឯកសារ(file) ។ សម្រាប់ជួរដែលផ្តើមដោយអក្សរ(d) មានន័យថាជាថត(Directory ឬ folder)។
1. សិទ្ធិសម្រាប់អ្នកប្រើប្រាស់(User)
2. សិទ្ធិសម្រាប់ក្រុម(Group)
3. សិទ្ធិសម្រាប់អ្នកដទៃ(Other)
4. បង្ហាញពីឈ្មោះអ្នកប្រើប្រាស់(User)
5. បង្ហាញពីឈ្មោះក្រុម(Group)
6. ឈ្មោះឯកសារ(File) ឬ ថត(Folder or Directory)
ដើម្បីបន្ថែមសិទ្ធិគេប្រើពាក្យបញ្ជា chmod ឧទាហរណ៍៖
រូបភាពខាងលើមានន័យថា អ្នកប្រើអាច អាននឹងកែ ឯក្រុមនឹងអ្នកដទៃអាចបានតែអានទេ។ បន្ទាប់មកចង់បន្ថែមសិទ្ធិឲ្យអ្នកដទៃ(Other) អាចកែបាន(write) ៖
យើងក៏អាចធ្វើដូចនេះដើម្បីផ្តល់សិទ្ធិឲ្យក្រុមនឹងអ្នកដទៃអាចកែ(write)នឹងដំណើរការ(execute)៖
យើងក៏អាចផ្តល់សិទ្ធិឲ្យ User, Group នឹង Other ឲ្យមានសិទ្ធិស្មើៗគ្នាបានដែរ៖
– u សម្រាប់អ្នកប្រើ ឬម្ចាស់(User owner)
– o សម្រាប់អ្នកដទៃ(Other)
– g សម្រាប់ក្រុម(Group)
– a សម្រាប់ក្រុមទាំងអស់(All user, group and other)
ដើម្បីដកសិទ្ធិវិញគឺគ្រាន់តែប្តូរពីសញ្ញាបូកទៅជាសញ្ញាដកវិញគឹអាចដកសិទ្ធិបានហើយ។ ឧទាហរណ៍៖