លីនុចជា Operating System មួយដែលត្រូវបានគេប្រើប្រាស់ច្រើននៅក្នុង Server ផ្សេងៗដោយសារតែវាជា Open Source មិនគិតថ្លៃ License និង ដំណើរការល្អមិនងាយរអាក់រអួល។
បើទោះបីជាលីនុចល្អយ៉ាងណាក៏មិនមែនល្អឥតខ្ចោះនោះទេ ដូចជា Memory Cache ជាដើម វាមិនអាច Clear ដោយខ្លួនវានោះទេ ប្រសិនបើយើងមិន Clear វានិងធ្វើអោយ Server ដើយឺតនៅពេលដែលអ្នកបើកវាចោលក្នុងរយះពេល១ខែឬ២ខែឬដល់មួយឆ្នាំ។
ខាងក្រោមនេះជាការប្រើប្រាស់ Command ដើម្បី Clear Cache Memory ចោល
ប្រសិនបើអ្នកចង់ Clear Cache Memory ចោលអ្នកអាច Clear តាម Command ខាងក្រោមនេះបាន
sync; echo 1 > /proc/sys/vm/drop_caches
ប្រសិនបើអ្នកចង់ Clear Cache Memory និង inode ឬ ជា File System Hierarchy ឬ metadata ជាដើមអ្នកអាចប្រើប្រាស់ Command ដូចខាងក្រោមនេះបាន
sync; echo 2 > /proc/sys/vm/drop_caches
ចំពោះ ជម្រើសចុងក្រោយសម្រាប់ Clear page cache និង inode រួមទាំង Entire Cache ផងដែរ
sync; echo 3 > /proc/sys/vm/drop_caches
Command ទាំង ៣ខាងលើអ្នកអាចប្រើប្រាស់បាននៅពេលណាក៏បានតែប្រសិនជាអ្នកមិនចង់រវល់ធ្វើបែបនេះឬសរសេរបែបនេះរាល់ថ្ងៃ អ្នកអាចសរសេរ Command ណាមួយនៅក្នុង file ឬ ក៏សរសេរ ផ្ទាល់នៅក្នុង Cron Service ដើម្បីអោយវាធ្វើការសំអាត Cache Memory នៅពេលណាមួយរាល់ថ្ងៃឬ រាល់ម៉ោងអាស្រ័យទៅលើការងារច្រើនឬតិចដែល Server ត្រូវធ្វើ ប្រសិនបើការងារច្រើននៅលើ Server គួរតែ សំអាតរាល់២ម៉ោង ឬ ៣ម៉ោងម្តង ឬ រៀងរាល់ពេលម៉ោង ៤ទៀបភ្លឺជាដើម។
ដូចរូបខាងលើនៅពេលដែលអ្នកដំណើរការ Script រួចអ្នកនិងឃើញផ្ទៃទំនេ របស់ Memory របស់ Server កើនឡើង។
អ្នកអាចកំណត់កាលវិភាគដូចនៅក្នុងរូបខាងលើបានអោយដំណើរការ Script នៅក្នុងពេលណាមួយ។