Symmetric DS ជាប្រភេទ Software ម្យ៉ាងដែលបានបង្កើតឡើងដោយប្រើប្រាស់កម្មវិធី java។ Symmetric DS អាច Synchronized Database ពី Server ផ្សេងៗគ្នាអោយដំណើរការជាមួយគ្នាបាន ។
SymmetricDS ឈរជាអ្នកសម្របសម្រួលរវាង Database Server ២ ឬ ច្រើន អាច Copy ទិន្នន័យចេញពីDatabase Server មួយទៅកាន់ Server ផ្សេងដែលប្រើប្រាស់ Database ផ្សេងបានទៀតផង ដោយអ្នកអាច រៀបចំ Table, Column, Filter ជាដើមសម្រាប់ Copy ចេញ ឬ Syncrhonized អោយដូចគ្នាក៏បានដោយបញ្ចូនទិន្នន័យតាមរយះ http ឬ https ដែលមានសុវត្ថិភាពល្អ។
សម្រាប់ការប្រើប្រាស់របស់វាមិនមានបញ្ហាពិបាកនោះទេ អ្នកអាចដោនឡូតយកមកប្រើប្រាស់បានតាមតំណរនេះ Symmetric DS Pro
ការតម្លើងគ្រាន់តែអ្នកចុច Next រហូតដល់ចប់ ដោយអ្នកអាចតម្លើងលើ Windows, Linux, MacOS បាន
នៅពេលដែលអ្នកតម្លើងហើយអ្នកអាចប្រើប្រាស់បានហើយ ដោយគ្រប់គ្រងតាមរយះ Web Base
អ្នកអាចចូលទៅកាន់ Open Web Console នោះអ្នកនិងចូលទៅដល់កន្លែង Configuration ឬ ដាក់ License ជាដើម។ ប្រសិនបើអ្នកប្រើប្រាស់ Version Pro អ្នកត្រូវទិញ License ឬ ប្រើប្រាស់បាន មួយខែ Free ដោយប្រើប្រាស់ Email ដើម្បី Register យក License មួយខែ។
Mail Server Configuration សម្រាប់ប្រើប្រាស់នៅពេលដែលអ្នកធ្វើការងារអ្វីរួចអោយវាផ្ញើ Report តាមរយះ Email បាន។
សម្រាប់ License វិញអ្នកអាច Install បានប្រសិនបើមាន
សម្រាប់ពត៏មានបន្ថែមអ្នកអាចចូលមើលនៅក្នុងគេហទំព័ររបស់ Symmetric នេះបាន USER GUIDE