តើ Gantt Chart ជាអ្វី?

Gantt Chart គឺជាក្រាបមួយប្រភេទដែលគេនិយមប្រើនៅក្នុងការគ្រប់គ្រងគម្រោងនានា។ មិនដូចក្រាបដទៃដែលតែងតែបង្ហាញពីទិន្នន័យជាតួរលេខ Gantt Chart បង្ហាញអ្នកប្រើប្រាស់ពីសកម្មភាពការងារ និងពេលវេលា។ អត្ថបទនេះនឹងបង្ហាញពីលក្ខណៈពិសេសរបស់ Gantt Chart និងការប្រើប្រាស់វា។

Gantt Chart មានផ្នែកខាងឆ្វេងជាបញ្ជីរកិច្ចការ។ ផ្នែកខាងស្តាំមានតារាងដែលបញ្ជាក់ពីពេលវេលា។ សកម្មភាពនិមួយៗត្រូវបានតាងដោយរបារមួយ ដែលទីតាំង និងប្រវែងរបារនោះបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើម រយៈពេលដែលចំណាយ និងកាលបរិច្ឆេទបញ្ចប់។

ជាមួយនឹង Gantt Chart អ្នកអាចដឹងពីពេលវេលាដែលសកម្មភាពការងារចាប់ផ្តើម និងបញ្ចប់ ព្រមទាំងរយៈពេលដែលគ្រោងទុកសម្រាប់កិច្ចការនិមួយៗ។ មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់ក៏អាចដឹងផងដែរ ថាកិច្ចការណាខ្លះដែលនឹងត្រូវធ្វើក្នុងពេលតែមួយ ដែលជាកត្តាសំខាន់ក្នុងការគ្រប់គ្រងគម្រោងធំៗ។

ប្រភពៈ https://en.wikipedia.org/wiki/Gantt_chart
វិធីប្រើប្រាស់

ដើម្បីបង្កើត Gantt Chart អ្នកអាចចូលប្រើប្រាស់កម្មវិធីអនឡាញមួយដែលមានឈ្មោះថា Gantter។ អ្នកអាច Login ជាមួយនឹងគណនី Gmail ដើម្បីរក្សាទុក Gantt Chart របស់អ្នកនៅក្នុង Google Drive។

អ្នកអាចបំពេញឈ្មោះសកម្មភាព រយៈពេលកំណត់ និងកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់របស់វា។ បន្ទាប់មករបារតំណាងឲ្យសកម្មភាពនោះនឹងលេចឡើងនៅផ្នែកខាងស្តាំ។

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version