ក្នុងអត្ថបទមុន TechFree បានបង្ហាញនូវប្រភេទទិន្នន័យជា NUMERIC និង DATE/TIME រួចមកហើយ ។ ក្នុងអត្ថបទនេះដែរ TechFree សូមលើកយក ប្រភេទ ទិន្នន័យជា STRING មកបង្ហាញ។ នៅក្នុងទិន្នន័យ ភាគច្រើនទិន្នន័យជាប្រភេទទិន្នន័យ string ដែលមាន ដូចជា VAR, VARCHAR, BINARY និង VARBINARY, BLOB ឬ TEXT, TINYBLOB ឬ TINYTEXT, MEDIUMBLOB ឬ MEDIUMTEXT, LONGBLOB ឬ LONGTEXT, SET និង ENUM ជាដើម។
ប្រភេទទិន្នន័យជា String រួមមាន៖
- VAR(M) : ជាប្រភេទទិន្នន័យដែលទំហំ STRING ដែលកំណត់តួអក្សរចន្លោះ ០ ទៅ ២៥៥ តួអក្សរ ដែល M ជាចំនួនតួអក្សរ ។ ជាឧទាហរណ៍ CHAR (៥) មានន័យថា ៥ តួអក្សរ នឹងរក្សាទុក ។ បើមិនផ្តល់តំលៃ M ទេ ជា Default គឺ ១តួអក្សរ ។
- VARCHAR(M) : ជាប្រភេទទិន្នន័យដែលទំហំ String ដែលកំណត់ជាអញ្ញត្តិ(Variable) ចន្លោះ ០ ទៅ ៦៥៥៣៥ តួអក្សរ ដែល M ជាចំនួនតួអក្សរ ។
- BINARY : រក្សាទុកនូវ Binary String ដែលមានទំហំកំណត់មួយ ។ តំលៃរបស់វា កំណត់ជា ០x០០
- VARBINARY : រក្សាទុកនូវតំលៃជា Binary String ដែលមានទំហំកំណត់ជា Variable ។
- BLOB or TEXT : BLOB ជាប្រភេទទិន្នន័យ binary string ដែលមានទំហំធំ ដូចជា រូបភាព(Images) ឬឯកសារ (Document)។ BLOB ចែកជា ៤ គឺ TINYBLOB, BLOB, MEDIUMBLOB និង LONGBLOB ។ TEXT ជាប្រភេទទិន្នន័យ ប្រើសំរាប់រក្សាទុក Text ដែលមានទំហំធំ ដូចជា អត្ថបទ Blog, Comment ជាដើម ។ ចំពោះ TEXT ចែកជា ៤ ដែរ គឺ TINYTEXT, TEXT, MEDIUMTEXT និង LONGTEXT ។
- TINYBLOB or TINYTEXT : ទំហំអប្បរមា ២៥៥ តួអក្សរ ។16777215
- MEDIUMBLOG or MEDIUMTEXT : ទំហំអប្បរមា ១៦៧៧៧២១៥ តួអក្សរ ។
- LONGBLOB or LONGTEXT : ទំហំអប្បរមា ៤២៩៤៩៦៧២៩៥ តួអក្សរ ។
- ENUM : ជាប្រភេទទិន្នន័យរក្សាទុកនូវ string object ដែលបានកំណត់តំលៃក្នង បញ្ជី(List) មួយ។ យើងអាចបញ្ចូលតំលៃឲ្យបាន។ ឧទាហរណ៍ mysql> CREATE TABLE SizeTable(Size ENUM(‘S’, ‘M’, ‘L’, ‘XL’, ‘XXL’));
- SET : ជាប្រភេទទិន្នន័យរក្សាទុកនូវ string object ដែលបានកំណត់តំលៃក្នង បញ្ជី(List) មួយ ដែលតំលៃរបស់វា អាចមានតំលៃ សូន្យ ឬ ច្រើន។ វាដូចទៅនឹង ENUM ដែរ ខុសគ្នាត្រង់ រក្សាតំលៃសូន្យ ឬច្រើន ក្នុងបញ្ជី(List) ដែលបានកំណត់ ។