Schedule Task មានសារះសំខាន់ណាស់សម្រាប់អ្នកអាយធី ជាពិសេសសម្រាប់ System Administrator នៅពេលដែលគាត់ចង់ Backup ឯកសារអ្វីមួយនៅពេលវេលាណាមួយដូចជាមួយខែម្តងជាដើម។សម្រាប់ Windows Server, MS Sql Server វាមានភាពងាយស្រួលណាស់សម្រាប់ប្រើប្រាស់។ លីនុចក៏មាន Schedule Task ដូចគ្នាទៅនិង Windows និង Operating System ផ្សេងៗដែរគឺ Cron Service
ខាងក្រោមនេះជាការប្រើប្រាស់ Cron Service ដើម្បីកំណត់ពេលវេលាអោយ លីនុចធ្វើការងារអ្វីមួយតាមដែលយើងចង់កំណត់អោយវាធ្វើ។
Crontab មានស្រាប់នៅក្នុងលីនុចនៅពេលដែលអ្នកតម្លើងលីនុចរួច តែអ្វីដែលអ្នកត្រូវប្រើមានដូចជា Command និង Script ដោយអ្នកអាចសរសេរ Script ឬ សរសេរតែ Command ណាមួយក៏បានដើម្បីអោយលីនុចធ្វើការងារអ្វីមួយបន្ទាប់មកអ្នកអាចអោយវាដំណើរការទៅតាមកាលវិភាគដែលត្រូវធ្វើ។
ខាងក្រោមនេះជាការប្រើប្រាស់ Cron Service
ដើម្បី បើក Cron Service អ្នកត្រូវប្រើប្រាស់ Command ដូចខាងក្រោមនេះ
crontab -e ដើម្បី សរសេរទីតាំង Script ចូលនិង កំណត់ម៉ោងពេលវេលាអោយត្រឹមត្រូវតាមដែលអ្នកត្រូវការ។
crontab -l ដើម្បីមើលថាតើមាន Service ឬ Script ប៉ុន្មាននៅក្នុងលីនុចទាំងមូលដែលនិងត្រូវដំណើរការ។
syntax សម្រាប់ប្រើប្រាស់មានដូចខាងក្រោមនេះ
minute hour day-of-month month day-of-week command/script
minute នាទីសម្រាប់កំណត់នាទី ពី ០ ទៅ ៥៩
hour ម៉ោងពី ០ ទៅ ២៣
day-of-month ថ្ងៃក្នុងមួយខែ ពី ១ ដល់ ៣១
month ខែ ពី ១ ដល់ ១២
day of week ថ្ងៃក្នុងមួយសប្តាហ៏ ពី ០ ទៅ ៦ ដែលថ្ងៃទី ១ ជាថ្ងៃ ច័ន្ទ ថ្ងៃទី ២ជាថ្ងៃអង្គាតាមលំដាប់
ខាងក្រោមនេះជា ឧទាហណ៏ខ្លះៗសម្រាប់ការប្រើប្រាស់ Cron Service
00 11,16 * * * /script/backup.sh (backup រៀងរាល់ម៉ោង ១១ និង ម៉ោង ១៦ )
00 09-18 * * * /script/check-health.sh ( check service ក្នុងកំឡុងម៉ោង ៩ ដល់ម៉ោង ៦ល្ងាចរាល់ថ្ងៃ)
*/30 * * * * /script/email.sh (សម្រាប់ផ្ញើ Email ចេញរៀងរាល់ កន្លះម៉ោងម្តង)
@monthly /script/backup.sh (សម្រាប់ Backup រៀងរាល់ខែ)
@daily /script/backup.sh (សម្រាប់ backup រាល់ថ្ងៃ)
អ្វីដែលអ្នកគួរកត់សំគាល់ > /dev/null សម្រាប់ប្រើប្រាស់ដើម្បីកុំអោយនៅពេល run script ទៅវាចេញ message output ទៅកាន់ Terminal ព្រោះនៅពេលខ្លះអ្នកមិនត្រូវការអោយវាបោះលទ្ធផលចេញនោះទេ។