ស្វែងយល់ពី VRRP របស់ Cisco
Virtual Router Redundancy Protocol ត្រូវបានគេប្រើប្រាស់ច្រើនដើម្បីធ្វើជា Backup Route កុំអោយមានបញ្ហាដាច់ណិតវើកនៅពេល Router ខូចឬគាំងជាពិសេសនៅក្នុងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតនានាៗ នៅក្នុង Core Network។ Router មួយអាចនិងខូចដោយមិនបានប្រាប់មុននោះទេ ដូចនេះការដែលមាន Backup ពិតជាជួយកុំអោយមានបញ្ហាណិតវើករអាក់រអួលកើតមានឡើង ដោយយថាហេតុណាមួយ។
នៅពេលដែលមានបញ្ហា Router គាំងអ្នកមិនអាចទៅដក Router ចេញហើយ Restore Configuration ចូលរួចដាក់ចូលវិញនោះទេ ជាពិសេសវាប៉ះពាល់នៅពេលដែលអ្នកំពុងសន្ទនាគ្នាតាមរយះ VoIP ជាដើម ប្រសិនបើ Router មួយគាំងវានិងដាច់ការសន្ទនា តែ VRRP អាចជួយទប់កុំអោយដាច់បានដោយវា Transfer អោយ ចេញទៅតាម Router ផ្សេងមួយទៀតទៅតាម Backup Gateway ជាដើម។
ខាងក្រោមនេះជាដ្យាក្រាមឧទាហរណ៏មួយសម្រាប់ Backup អោយគ្នាទៅវិញទៅមកកុំអោយមានបញ្ហាពេល Router មួយគាំង ដោយប្រើប្រាស់ VRRP នៅលើ ២ ណិតវើកផ្សេងគ្នា
នៅក្នុងរូបខាងលើនេះអ្នកត្រូវដាក់ IP Address ដូចខាងក្រោមនេះចំពោះ Router ទីមួយ
អ្នកអាចមើលពត៏មានរបស់វាចង់ដឹងថាតើ Router ណាដើរតួរជា Backup មួយណាដើរតួរជា Master បាន
សម្រាប់ Router 2 វិញធ្វើវាស្រដៀងគ្នាដែរ
ពេលនេះអ្នកបាន Virtual Redundancy Routing protocol ហើយ និងប្រើប្រាស់ virtual gateway បាននៅពេលដាច់មួយណាវានិងចេញតាមច្រកផ្សេង។
អ្វីដែលត្រូវចំណាំ VRRP IP Address ត្រូវតែស្ថិតនៅក្នុង IP Range ជាមួយនិង Master និង Backup Router ដែរ។
ប្រសិនបើអ្នកធ្វើតេសន៏ជាមួយកម្មវិធី packet tracert មិនមាននោះទេ VRRP តែមាន Hot Standby Routing Protocol ស្រដៀងគ្នានិង VRRP ដែរ។
អ្នកអាចប្រើប្រាស់ GNS3 ដើម្បីធ្វើតេសន៏ Lab ខាងលើនេះបាន។
អ្នកអាចធ្វើតេសន៏សាកល្បង ធ្វើតេសន៏បាននៅពេលដែលអ្នក Suspend Router ឬ ធ្វើអោយ Router មួយគាំងវានិងដើរចេញតាម Router មួយទៀតដូចរូបខាងក្រោមនេះ