នៅក្នុងអត្ថបទមុន Techfree បានលើកអំពីការ កំណត់ការឆ្លើយតបដោយស្វ័យប្រវត្តិពេលវិស្សមកាលក្នុង Gmail។ ហើយនៅក្នុងអត្ថបទនេះវិញនឹងបង្ហាញអំពី របៀបបញ្ចូលរូបភាពទៅក្នុងអត្ថបទ អុីម៉ែល Gmail ដោយផ្ទាល់។
ខាងក្រោមបង្ហាញពីរបៀបបញ្ចូលរូបភាព (inline) ទៅក្នុងអត្ថបទ (body) របស់អ៊ីម៉ែល នៅក្នុង Gmail របស់អ្នក៖
១) ធ្វើការពិនិត្យចូលទៅកាន់ Gmail របស់អ្នក
២) ចុចលើ Compose
៣) ចុចលើរូបភាព នៅខាងក្រោម
៤) អ្នកនឹងឃើញប្រអប់មួយលេចឡើងដោយមានផ្ទាំងសម្រាប់វិធីទាំងអស់ដែលអ្នកអាចបន្ថែមរូបថត។ អ្នកអាចបន្ថែមរូបថតពី Google+ កុំព្យូទ័ររបស់អ្នក ឬបណ្ដាញ។
៥) ចុចលើ Insert នោះអ្នកនឹងបាន
អ្នកអាចអូសនិងទម្លាក់រូបភាពពីកុំព្យូទ័ររបស់អ្នកចូលទៅក្នុងអ៊ីម៉ែលរបស់អ្នក ឬចម្លងនិងបិទភ្ជាប់ពួកគេ។ ដើម្បីប្ដូរទំហំរូបភាពគឺគ្រាន់តែចុចនៅលើជ្រុងនៃរូបភាពហើយអូសទៅតាមទំហំដែលអ្នកចង់បាន។
ចំណាំ: ទំហំឯកសារអតិបរមាសម្រាប់រូបភាពគឺ 25 មេកាបៃ។ សម្រាប់ឯកសារដែលមានទំហំធំ សូមភ្ជាប់រូបភាព ឬបញ្ចូលតាមរយៈ Google Drive វិញ។