eNSP Simulationសម្រាប់សិក្សាអំពី Hauwei Technology

ក្នុងកំឡុងទស្សវត្សចុងក្រោយនេះ Hauwei បានបោះជំហ៊ាននៅក្នុងទីផ្សាយ៉ាងខ្លាំងខ្លាគួរអោយកត់សំគាល់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ Hauwei មិនត្រឹមតែមានឧបករណ៏ Telecom Transmission Medium ដូចជា Optical Machine, 4G LTE តែប៉ុណ្នោះទេ ថែមទាំងមាន Smart phone និង Core Route ផងដែរដែលត្រូវបានគេប្រើប្រាស់ជំនួសអោយ Cisco នាពេលបច្ចុប្បន្ន។

បើក្រឡេកមើលទីផ្សារនៅក្នុងប្រទេសកម្ពុជា Hauwei ត្រូវបានគេប្រើប្រាស់ច្រើនជាពិសេសនៅក្នុងក្រុមហ៊ុន Telecom និង ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតជាដើម ដោយសារតែវាមានតម្លៃសមរម្យនិងគុណភាពល្អ។ មិនតែប៉ុណ្ណោះអ្នកអាចសិក្សារនិងប្រលងយកសញ្ញាបត្រ Hauwei បានផងដែរដូចជា HCNA, HCNP ជាដើម។

eNSP ជាប្រភេទ Simulation Tool សម្រាប់ប្រើប្រាស់ដើម្បី Simulation ទៅលើ Network Operating System របស់ Hauwei។

អ្នកអាចដោនឡូតយក Tool នេះបានដោយគ្រាន់តែចុះឈ្មោះនៅក្នុង វេបសាយរបស់ Hauwei បន្ទាប់មកដោនឡូតមកតម្លើងនៅលើ Windows របស់អ្នកជាការស្រេច។

នៅក្នុង eNSP Tool នេះមាន ឧទាហរណ៏ល្អៗសម្រាប់អ្នកដែលចង់សិក្សារទៅលើផ្នែក Core Routing ដូចជា OSPF, BGP ជាដើម។ eNSP ត្រូវការ Virtual Box ដើម្បី ដំណើរការ Simulation OS (VRP)

Network Operating System របស់ Hauwei ឈ្មោះថា Versatile Routing Platform (VRP) ដែលត្រូវបានប្រើប្រាស់នៅក្នុង Switch និង Router។ ចំណែកការប្រើប្រាស់វិញស្រដៀងគ្នាទៅនិងប្រភេទ Mikrotik ដែរ ដោយអ្នកអាចប្រើប្រាស់ សញ្ញា ? ដើម្បីមើលថាតើអាចប្រើប្រាស់ Command អ្វីខ្លះដែលអាចប្រើប្រាស់បាន។ និងមាន Auto Complete នៅពេលដែលអ្នកប្រើប្រាស់មិនសូវចាំ Command ឬ មិនចាំ Command ពេញ។

អ្នកអាចប្រើប្រាស់ CTL +Z ដើម្បីចាកចេញ មកក្រោយវិញ

CTL + B ដើម្បី Move Cursor មកខាងឆ្វេងវិញ

CTL + F ដើម្បី Move Cursor ទៅមុខ ឬ ទៅខាងស្តាំ

CTL + P ដើម្បី បង្ហាញពី History command ដែលដំណើរការចុងក្រោយគេ

Tab សម្រាប់ប្រើដើម្បីអោយ auto complete នៅពេលដែលយើងខ្ជិលសរសេរ command ពេញ

សម្រាប់អ្នកដែលមានបទពិសោធន៏ប្រើប្រាស់ Cisco ឬ Mikrotik ពីមុនមកនៅពេលងាកមកប្រើ VRP មិនមានបញ្ហាស្មុគស្មាញនោះទេ តែប្រសិនបើអ្នកទើបតែចាប់ផ្តើមរៀនផ្នែកបណ្តាញអាចមានបញ្ហាខ្លះៗ។

តែទោះបីជាយ៉ាងណាប្រសិនបើអ្នកចង់ពង្រីកចំនេះដឹងផ្នែកណិតវើកអោយកាន់តែខ្លាំងគួរតែស្វែងយល់ពី Cisco, Mikrotik និង Hauwei។

ថ្មីៗនេះ Hauwei ក៏បានចាប់ដៃគូជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ប្រហែលជាថ្ងៃមុខអាចនិងមានវគ្គបណ្តុះបណ្តាលជំនាញ ណិតវើកដោយផ្តោតទៅលើឧបករណ៏ Hauwei នៅក្នុងសាកលវិទ្យាល័យកាន់តែទូលំទូលាយ។

 

 

 

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version