ការប្រើប្រាស់ Mikrotik Router ដើម្បី Share ឯកសារ

Mikrotik ជាប្រភេទ Router ដែលមានមុខងារច្រើនគួរអោយកត់សំគាល់ផងដែរ ដូចជា Queue, Traffic Shapping, VPN, PPOE, hotspot និងមុខងារផ្សេងៗជាដើម។ មិនតែប៉ុណ្នោះ Mikrotik អាចដើរតួជា Samba Server ផងដែរ។

ខាងក្រោមនេះជាការប្រើប្រាស់ Mikrotik ដើម្បី ចែករំលែក ឯកសារទៅកាន់អ្នកប្រើប្រាស់នៅក្នុងក្រុមហ៊ុនដែលមានសមាជិកតិចជាង១០នាក់ ដោយគ្រាន់តែមាន External HDD 1TB ជាដើមដោតភ្ជាប់ទៅកាន់ USB របស់ Mikrotik Router ជាការស្រេច។

អ្នកអាចចូលទៅកាន់ ip -> SMB បន្ទាប់មក Enable វា និងកំណត់ Interface សម្រាប់អោយ Client អាច Access ចូលទៅកាន់បាន។ អ្នកប្រហែលជាមិនចង់អោយអ្នកដទៃ Access ចូលមកតាមរយះ Public IP របស់អ្នកនោះទេដូចនេះអ្នកអាចកំណត់នៅក្នុង Interface នេះបាន។ All មានន័យថាអ្នកណាមកពីណាក៏អាច Access ចូលមកកាន់ SMB Server ដែលអ្នកបាន Share។

sharesmb

បន្ទាប់មកអ្នកអាចបង្កើត User ដូចខាងក្រោមនេះបាន សម្រាប់អោយគេ Copy ឯកសារចូលទៅក្នុង File Sharing របស់យើង។ ប្រសិនបើអ្នក Tick នៅលើ Read Only នោះ user នោះមិនអាច Copy អ្វីចូលបានទេ បានតែ បើកមើលនិង Copy ចេញតែប៉ុណ្នោះ។

ពេលនេះអ្នកអាចប្រើប្រាស់ Windows Client ដូចជា Windows 7 ជាដើម Access ទៅកាន់ SMB Server នៅលើ Mikrotik របស់អ្នកបានហើយ។

testshare

តែទោះជាយ៉ាងណាប្រសិនបើអ្នកចង់អោយមាន Security ល្អជាងនេះគួរតែប្រើប្រាស់ លីនុចដើម្បីធ្វើជា File Server ព្រោះវាមានមុខងារច្រើនជាង សម្រាប់ប្រើប្រាស់។