ការប្រើប្រាស់ Script របស់ Mikrotik

ជាទូទៅនៅក្នុងក្រុមហ៊ុនមួយ បុគ្គលិកមិនអាចទៅអង្គុយធ្វើការ២៤ម៉ោងនោះទេ ត្រូវតែមានម៉ោងសម្រាកខ្លះ ។ឧទាហរណ៏ដូចជាក្រុមហ៊ុនអ៊ីនធឺណិតពេលយប់ចាប់ពីម៉ោង១០យប់ទៅ បើកល្បឿន ទ្វេដងអោយអ្នកប្រើប្រាស់ជាដើម។ ប្រសិនបើការងារនេះត្រូវអោយមនុស្សទៅអង្គុយចុចវាពិតជាមិនងាយនោះទេ។

Mikrotik អាចជួយដោះស្រាយបញ្ហាទាំងនេះបានដូចជាម៉ោងប៉ុន្មានត្រូវបើកឬបិទ Traffic អ្វីមួយឬបើកអ្វីមួយនៅក្នុង Routerរបស់អ្នក។

Mikrotik Script មិនមានអ្វីសាំញាំនោះទេព្រោះវាជា Command តែប៉ុណ្ណោះ ដោយយើងគ្រាន់តែសរសេរ command រួចហើយ ដាក់ឈ្មោះវានិងអោយវាដំណើរការនៅម៉ោងឬពេលវេលាណាមួយ។

អ្នកអាចចូលទៅក្នុង System -> Script បន្ទាប់មកអាច សរសេរ command អ្វីមួយដើម្បីតសន៏មើលសិនថាវាដើរត្រឹមត្រូវឬនៅ ប្រសិនបើត្រឹមត្រូវហើយអ្នកអាច Copy វាយកទៅប្រើប្រាស់នៅក្នុង Script បានហើយ។

script

បន្ទាប់ពីអ្នកបានសរសេរ Script រួចហើយអ្នកអាចចុច run script នៅក្នុងតារាង Script របស់អ្នកបាន។

បន្ទាប់មកអ្នកអាចកំណត់នៅក្នុង Schedule បានហើយ ដោយចូលទៅក្នុង System -> Scheduler

schedule1

បន្ទាប់មកអ្នកអាចចាំមើលបានថាតើវាដំណើរការដូចអ្នកបានគិតទុកឬទេ? តែអ្វីដែលអ្នកត្រូវកំណត់អោយច្បាស់គឺម៉ោងនៅលើ Router របស់អ្នក។

រូបខាងក្រោមនេះមានន័យថាវាដើរបានត្រឹមត្រូវហើយដោយអ្នកអាចមើលនៅលើ run count បាន។

runcount

នៅក្នុង Mikrotik Script អ្នកអាចសរសេរ Script ស្មុគស្មាញច្រើនជាងនេះទៅតាមតម្រូវការរបស់លោកអ្នក តែត្រូវប្រាកដថាអ្នកបាន copy ចេញពី Terminal របស់ Mikrotik ដើម្បីអោយប្រាកដថា អ្នកសរសេរត្រូវ។

មិនតែប៉ុណ្នោះអ្នកអាចកំណត់ម៉ោងអោយវាដំណើរការដដែលៗបានក្នុងរយះពេលណាមួយ ដូចជាអោយវាដំណើរការ ១២ម៉ោងម្តងជាដើម។