តើ SSL (Secure Sockets Layer)​ ជាអ្វី?

ស្របពេលដែលការប្រើប្រាស់អុីនធឺណែតកាន់តែមានកំនើនឡើង សុវត្ថិភាព និងឯកជនភាពគឺជាបញ្ហាចម្បងមួយដែលគួរឲ្យយកចិត្តទុកដាក់។ ដូច្នេះហើយទើប TechFree សម្រេចលើកយក SSL (Secure Sockets Layer) ដែលជាដំណោះស្រាយផ្នែកសុវត្ថិភាពអុីនធឺណែតមួយ មកបកស្រាយនៅក្នុងអត្ថបទនេះ។

SSL ដែលមកពីពាក្យពេញថា Secure Sockets Layer គឺជាបច្ចេកវិទ្យាមួយដែលត្រូវបានគេប្រើប្រាស់នៅលើ Web Server ដើម្បីបម្លែងព័ត៌មានដែលនឹងត្រូវផ្ញើរ ឬទទួលដោយ Client ឬ Server។

ជាដំបូង Browser បម្លែងព័ត៌មានទៅជាអ្វីដែលមិនអាចយល់បាន(កូដសំងាត់) មុនពេលផ្ញើរព័ត៌មាននោះទៅកាន់ Server។ បន្ទាប់់មក Server ក៏ទទួលយកកូដសំងាត់នោះមកបំបែកទៅជាព័ត៌មានដែលមានអត្ថន័យពេញលេញវិញ។ ការធ្វើបែបនេះ គឺបញ្ជៀសបញ្ហាការលួចព័ត៌មាននៅពេលដែល Browser បញ្ជួនទិន្ន័យទៅកាន់ Server។

ព្រោះបើគ្មាន SSL ទិន្ន័យដែលត្រូវផ្ញើរទៅកាន់ Server គឺជាអក្សរចំៗ ដែលហៅថា Plain Text ដូច្នេះធ្វើឲ្យក្រុមអ្នកវាយប្រហារអាចទទួលបានព័ត៌មានពីគណនីរបស់អ្នកប្រើប្រាស់បានយ៉ាងងាយស្រួល។

ប្រភព៖ http://www.privatesslcertificate.com/how-ssl-works-tutorial-with-https-example/

SSL Certificate បញ្ជាក់ប្រាប់ Server ថាគេហទំព័រមួយគឺជាគេហទំព័រដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន។ SSL Certificate ត្រូវបានចេញដោយ Certificate Authorities (CA)។

ដើម្បីសម្គាល់ថាគេហទំព័រមួយមានប្រើប្រាស់បច្ចេកវិទ្យា SSL អ្នកអាចមើលលើ URL របស់គេហទំព័រនោះ។ ប្រសិនបើ URL ផ្តើមឡើងដោយ https មានន័យថារាល់ការប្រើប្រាស់ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅលើគេហទំព័រនេះគឺមានសុវត្ថិភាព។

វេបសាយណាដែលមានប្រើ SSL គឺមានរូបសញ្ញាកូនសោរ ដូចរូបភាពខាងលើ។ ដូចនេះប្រសិនបើលោកអ្នកបញ្ជូលទិន្នន័យសំខាន់ៗដូចជា ពាក្យសំងាត លេខកាត Visa ឬ Master ជាដើម សូមពិនិត្យថាវេបសាយដែលលោកអ្នកកំពុងប្រើនោះមាន SSL ឬមួយក៏អត់។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version