របៀបបង្កើត PDF ជាមួយនឹង NodeJS
អត្ថបទនេះ Techfree នឹងលើកយកពីរបៀបធ្វើ PDF ជាមួយ NodeJS ដោយប្រើ module pdfkit. pdfkit គឺជាបណ្ណាល័យរបស់ Node សម្រាប់បង្កើតឯកសារជា PDF។ pdfkit ត្រូវបានសរសរឡើងដោយ Coffeescript ប៉ុន្តែយើងអាចទាញយក API របស់វាមកប្រើបាន។ យើងអាចស្វែងរក pdfkit នៅក្នុង npm ហើយធ្វើការតំលើងដោយវាយពាក្យបញ្ជា npm install pdfkit
របៀបបង្កើតឯកសារ PDF ៖
doc.fontSize() គឺអាចកំណត់ទំហំអក្សរបាន
doc.font() សម្រាប់កំណត់ Font អក្សរ
fillColor() សម្រាប់ដាក់ព៌ណឲ្យអក្សរ
doc.text() សម្រាប់ដាក់អក្សរ ឬ អត្ថបទដែលចង់បង្កើតទៅជា PDF ហើយនៅក្នុង doc.text() នឹងអាចកំណត់ស្ទាយ៍បានថែមទៀត ដូចជា៖
lineBreak – ដើម្បីចុះបន្ទាត់
columns – ចំនួន Coloumn ដែលត្រូវបង្ហាញ
columnGap – កំណត់គំម្លាតរលាងColoumn នីមួយៗ (លំនាំដើម 1/4 inch)
indent – the amount in PDF points (72 per inch) to indent each paragraph of text
paragraphGap – កំណត់ទំហំគម្លាតនៃអត្ថបទ
lineGap -កំណត់ទំហំគម្លាតបន្ទាត់នៃអត្ថបទ
wordSpacing -កំណត់ទំហំគម្លាតពាក្យនីមួយៗនៃអត្ថបទ
characterSpacing -កំណត់ទំហំគម្លាតអក្សរនីមួយៗ
fill – whether to fill the text (true by default)
stroke – ដាក់ស៊ុម
link – សម្រាប់ដាក់អស័យដ្ឋាន Link
underline – ដាក់បន្ទាត់ពីក្រាម
ចំណាំ៖ សម្រាប់ឧទាហរណ៍ខាងលើគឺស្គាល់តែអក្សរអង់គ្លេសគេ។ ប្រសិនបើអ្នកចង់ឲ្យស្គាល់អក្សរ ខ្មែរអ្នកត្រូវបញ្ចូល Font ខ្មែរ។
យើងប្រើ doc.image() ជាមួយរូបភាព