របៀបផ្ទេរសិទ្ធអោយ User ផ្សេងៗប្រើប្រាស់ command របស់លីនុច

ជាទូទៅមនុស្សម្នាក់មិនអាចគ្រប់គ្រងការងារម្នាក់ឯងបាននោះទេ តែងតែមានការផ្ទេរសិទ្ធខ្លះៗទៅអោយអ្នកនៅក្រោមបង្គាប់ធ្វើការងារខ្លះជំនួស។ សម្រាប់ Windows Server មិនមានបញ្ហានោះទេព្រោះអាច Delegation បានងាយស្រួលនិងមាន Role ច្បាស់លាស់ផងដែរ។ចំនែកលីនុចវិញមិនមាន Delegation Role ច្បាស់លាស់ទេវាអាស្រ័យលើអ្នកគ្រប់គ្រងជាអ្នកកំណត់ដោយខ្លួនឯង។

ខាងក្រោមនេះជាការផ្ទេរសិទ្ធអោយទៅ user ផ្សេងដើម្បីធ្វើការងារអ្វីមួយឬប្រើប្រាស់ command អ្វីមួយនៅក្នុង លីនុច ព្រោះថារាល់ Command របស់លីនុចមួយចំនួនមិនអនុញ្ញាតិអោយ user ធម្មតាប្រើប្រាស់បាននោះទេ។

អ្នកប្រាកដជាធ្លាប់ឃើញហើយ រាល់ command នៅក្នុងវេបសាយតែងមានពាក្យថា sudo នៅពីមុខ

su  service network restart ជាដើម។ នេះបញ្ជាក់ថាអ្នកប្រើប្រាស់ Command នេះមិនមែនជា root user នោះទេ ឬ មិនមែនជា user មេ។

ប្រសិនបើអ្នកចង់អោយ user ណាមួយប្រើប្រាស់ Command ណាមួយអ្នកអាចធ្វើដូចខាងក្រោមនេះ

អ្នកអាចប្រើប្រាស់ Command  visudo

visudo នោះអ្នកនិងចូលទៅកាន់ file ដើម្បីកែប្រែ សិទ្ធសម្រាប់ user

Syntax សម្រាប់ប្រើប្រាស់

user        machine  = command

user = ឈ្មោះអ្នកប្រើប្រាស់

machine = តើចង់កំណត់អោយចេញពីម៉ាស៊ីនមួយណាឬIP មួយណាដែលអាចប្រើប្រាស់ Command បាន។

command ជា Command ដែលអ្នកត្រូវកំណត់

%groupname សម្រាប់កំណត់អោយទៅ Group ណាមួយដែលយើងចង់ផ្តល់សិទ្ធអោយ

ប្រសិនបើអ្នកមាន command ច្រើនសម្រាប់ប្រើប្រាស់អ្នកអាចបង្កើត Alias បានដោយប្រើប្រាស់។ខាងក្រោមនេះជាការបង្កើត Alias សម្រាប់ប្រើប្រាស់

Host_Alias  MAILSERVERS = smtp1,  smtp2 មានន័យថា នៅពេលដែលអ្នកចង់ប្រើប្រាស់អ្នកអាចយក MAILSERVERS ទៅប្រើជំនួសអោយការសរសេរ smtp1, smtp2

User_Alias   ADMIN = rith, john, darith នៅពេលដែលអ្នកសរសេរដូចនេះស្មើនិងអ្នកប្រើប្រាស់ Group ដែរ។

Cmnd_Alias NETWORK = /sbin/route,  /sbin/ifconfig មានន័យថាអ្នកអាចយក ឈ្មោះ NETWORK នេះទៅប្រើប្រាស់នៅក្នុង Command បន្ទាប់មកអ្នកអាចប្រើប្រាស់ route និង ifconfig បាន។

អ្វីដែលគួរកត់សំគាល់នោះគឺអ្នកត្រូវសរសេរ Alias ទាំងនេះនៅខាងលើបន្ទាប់មកសរសេរ Syntax នៅខាងក្រោម និងប្រកាន់អក្សរតូចធំដូចរូបខាងក្រោមនេះ មិនអាចសរសេរតូចផងធំផងបាននោះទេ

 

រូបខាងលើនេះមានន័យថាយើងបង្កើត command_Alias ឈ្មោះថា TEST និងមាន Commandចំនួន២នៅក្នុងនោះ និងបង្កើត User_Alias ដែលមាន ឈ្មោះអ្នកប្រើប្រាស់ ២ ដែរ និងចុងក្រោយយើងសរសេរ Syntax ដូចក្នុងរូប

TMS  ALL= NOPASSWD:TEST

នៅពេលនេះយើងអាចធ្វើតេសន៏បានហើយដោយ switch user ទៅកាន់ rith បន្ទាប់មកតម្លើងកម្មវិធីអ្វីមួយ

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version