ជាទូទៅមនុស្សម្នាក់មិនអាចគ្រប់គ្រងការងារម្នាក់ឯងបាននោះទេ តែងតែមានការផ្ទេរសិទ្ធខ្លះៗទៅអោយអ្នកនៅក្រោមបង្គាប់ធ្វើការងារខ្លះជំនួស។ សម្រាប់ Windows Server មិនមានបញ្ហានោះទេព្រោះអាច Delegation បានងាយស្រួលនិងមាន Role ច្បាស់លាស់ផងដែរ។ចំនែកលីនុចវិញមិនមាន Delegation Role ច្បាស់លាស់ទេវាអាស្រ័យលើអ្នកគ្រប់គ្រងជាអ្នកកំណត់ដោយខ្លួនឯង។
ខាងក្រោមនេះជាការផ្ទេរសិទ្ធអោយទៅ user ផ្សេងដើម្បីធ្វើការងារអ្វីមួយឬប្រើប្រាស់ command អ្វីមួយនៅក្នុង លីនុច ព្រោះថារាល់ Command របស់លីនុចមួយចំនួនមិនអនុញ្ញាតិអោយ user ធម្មតាប្រើប្រាស់បាននោះទេ។
អ្នកប្រាកដជាធ្លាប់ឃើញហើយ រាល់ command នៅក្នុងវេបសាយតែងមានពាក្យថា sudo នៅពីមុខ
su service network restart ជាដើម។ នេះបញ្ជាក់ថាអ្នកប្រើប្រាស់ Command នេះមិនមែនជា root user នោះទេ ឬ មិនមែនជា user មេ។
ប្រសិនបើអ្នកចង់អោយ user ណាមួយប្រើប្រាស់ Command ណាមួយអ្នកអាចធ្វើដូចខាងក្រោមនេះ
អ្នកអាចប្រើប្រាស់ Command visudo
visudo នោះអ្នកនិងចូលទៅកាន់ file ដើម្បីកែប្រែ សិទ្ធសម្រាប់ user
Syntax សម្រាប់ប្រើប្រាស់
user machine = command
user = ឈ្មោះអ្នកប្រើប្រាស់
machine = តើចង់កំណត់អោយចេញពីម៉ាស៊ីនមួយណាឬIP មួយណាដែលអាចប្រើប្រាស់ Command បាន។
command ជា Command ដែលអ្នកត្រូវកំណត់
%groupname សម្រាប់កំណត់អោយទៅ Group ណាមួយដែលយើងចង់ផ្តល់សិទ្ធអោយ
ប្រសិនបើអ្នកមាន command ច្រើនសម្រាប់ប្រើប្រាស់អ្នកអាចបង្កើត Alias បានដោយប្រើប្រាស់។ខាងក្រោមនេះជាការបង្កើត Alias សម្រាប់ប្រើប្រាស់
Host_Alias MAILSERVERS = smtp1, smtp2 មានន័យថា នៅពេលដែលអ្នកចង់ប្រើប្រាស់អ្នកអាចយក MAILSERVERS ទៅប្រើជំនួសអោយការសរសេរ smtp1, smtp2
User_Alias ADMIN = rith, john, darith នៅពេលដែលអ្នកសរសេរដូចនេះស្មើនិងអ្នកប្រើប្រាស់ Group ដែរ។
Cmnd_Alias NETWORK = /sbin/route, /sbin/ifconfig មានន័យថាអ្នកអាចយក ឈ្មោះ NETWORK នេះទៅប្រើប្រាស់នៅក្នុង Command បន្ទាប់មកអ្នកអាចប្រើប្រាស់ route និង ifconfig បាន។
អ្វីដែលគួរកត់សំគាល់នោះគឺអ្នកត្រូវសរសេរ Alias ទាំងនេះនៅខាងលើបន្ទាប់មកសរសេរ Syntax នៅខាងក្រោម និងប្រកាន់អក្សរតូចធំដូចរូបខាងក្រោមនេះ មិនអាចសរសេរតូចផងធំផងបាននោះទេ
រូបខាងលើនេះមានន័យថាយើងបង្កើត command_Alias ឈ្មោះថា TEST និងមាន Commandចំនួន២នៅក្នុងនោះ និងបង្កើត User_Alias ដែលមាន ឈ្មោះអ្នកប្រើប្រាស់ ២ ដែរ និងចុងក្រោយយើងសរសេរ Syntax ដូចក្នុងរូប
TMS ALL= NOPASSWD:TEST
នៅពេលនេះយើងអាចធ្វើតេសន៏បានហើយដោយ switch user ទៅកាន់ rith បន្ទាប់មកតម្លើងកម្មវិធីអ្វីមួយ