របៀបតម្លើងនិងប្រើប្រាស់ Cacti
Cacti ជា Tool មួយដែលត្រូវបានគេយកមកប្រើប្រាស់ដើម្បីធ្វើជា Network Monitoring ដោយពឹងផ្អែកទៅលើ SNMP Protocol។ Cacti ជាប្រភេទ Open Source អ្នកអាចដោនឡូតយកមកប្រើប្រាស់បានដោយមិនគិតថ្លៃនោះទេ ។ Cacti អាចអោយយើងដឹងពីពត៏មានផ្សេងៗរបស់ Operating System, Traffic Load, CPU, RAM ជាដើមដែលវាដំណើរការនៅក្នុង Server/Router/Switch មួយ។
ខាងក្រោមនេះជាការតម្លើងនិងប្រើប្រាស់ Cacti នៅលើ CentOS 6
អ្នកអាចដោនឡូតចេញពី EPEL Repo របស់លីនុចបានដោយប្រើប្រាស់ Command
yum -y install epel-release
បន្ទាប់មកចូលទៅកែ file /etc/yum.repos.d/epel.repo
https->http ដោយលុប s ចោលនៅសល់តែ http ប៉ុណ្ណោះ
បន្ទាប់មក តម្លើង cacti
yum install -y cacti*
yum install -y mysql-server
បន្ទាប់មក restart service ផ្សេងៗដូចជា
service snmpd restart
service mysqld restart
chkconfig –level 35 mysqld on
chkconfig –level 35 snmpd on
ទៀតទៅបង្កើត database cacti នៅក្នុង mysql
បន្ទាប់មកទៀតចូលទៅកែ file /etc/httpd/conf.d/cacti.conf អោយមានទំរង់ដូចរូបខាងក្រោមនេះ
បន្ទាប់មកទៀតអ្នកត្រូវទៅកែ file /etc/cacti/db.php អោយដូចរូបខាងក្រោមនេះ
បន្ទាប់មកទៀតអ្នកត្រូវ import database ចូលទៅក្នុង cacti database ដែលអ្នកបានបង្កើតទុកពីមុននិងប្រើប្រាស់ username និង password ដូចខាងក្រោម
បន្ទាប់មកអ្នកអាច restart service httpd
service httpd restart
បន្ទាប់មកពេលដែលអ្នកចូលទៅកាន់ web browser អ្នកនិងទៅដល់កន្លែង install របស់វា
បន្ទាប់មកអ្នកអាចបង្កើត admin user និងដាក់ password សម្រាប់ទុក login ចូលទៅប្រើប្រាស់។
បន្ទាប់មកអ្នកអាចប្រើប្រាស់បានហើយ
អ្នកអាច Add Device ចូលបន្ទាប់មកGraph Device នោះដើម្បីអោយវាដំណើរការ Monitor
អ្នកអាចបង្កើត Schedule អោយ php refresh page ដើម្បី Generate graph បានដូចខាងក្រោមនេះ
crontab -e
*/1 * * * * php /usr/share/cacti/poller.php > /dev/null
បន្ទាប់មកអ្នកអាច Refresh Page ម្តងទៀតអ្នកនិងឃើញមាន Graph ដំណើរការរៀងរាល់នាទី ឬ រៀងរាល់៥នាទីបាន។
អ្នកត្រូវរង់ចាំប្រហែល៥នាទីទៅ១០នាទីទំរាំតែ បានទិន្នន័យបង្ហាញក្នុង Graph