របៀបតម្លើងនិងប្រើប្រាស់ Cacti

Cacti ជា Tool មួយដែលត្រូវបានគេយកមកប្រើប្រាស់ដើម្បីធ្វើជា Network Monitoring  ដោយពឹងផ្អែកទៅលើ SNMP Protocol។ Cacti ជាប្រភេទ Open Source អ្នកអាចដោនឡូតយកមកប្រើប្រាស់បានដោយមិនគិតថ្លៃនោះទេ ។ Cacti អាចអោយយើងដឹងពីពត៏មានផ្សេងៗរបស់ Operating System, Traffic Load, CPU, RAM ជាដើមដែលវាដំណើរការនៅក្នុង Server/Router/Switch មួយ។

ខាងក្រោមនេះជាការតម្លើងនិងប្រើប្រាស់ Cacti នៅលើ CentOS 6

អ្នកអាចដោនឡូតចេញពី EPEL Repo របស់លីនុចបានដោយប្រើប្រាស់ Command

yum -y  install epel-release

បន្ទាប់មកចូលទៅកែ file /etc/yum.repos.d/epel.repo

https->http ដោយលុប s ចោលនៅសល់តែ http ប៉ុណ្ណោះ

បន្ទាប់មក តម្លើង cacti

yum install -y cacti*

yum  install -y mysql-server

បន្ទាប់មក restart service ផ្សេងៗដូចជា

service snmpd restart

service mysqld restart

chkconfig   –level 35 mysqld on

chkconfig   –level  35 snmpd on

ទៀតទៅបង្កើត database  cacti នៅក្នុង mysql

cacti-db

បន្ទាប់មកទៀតចូលទៅកែ file /etc/httpd/conf.d/cacti.conf  អោយមានទំរង់ដូចរូបខាងក្រោមនេះ

cact-conf

បន្ទាប់មកទៀតអ្នកត្រូវទៅកែ file /etc/cacti/db.php អោយដូចរូបខាងក្រោមនេះ

cactidb

បន្ទាប់មកទៀតអ្នកត្រូវ import database ចូលទៅក្នុង cacti database ដែលអ្នកបានបង្កើតទុកពីមុននិងប្រើប្រាស់ username និង password ដូចខាងក្រោម

import-sql

បន្ទាប់មកអ្នកអាច restart service httpd

service httpd restart

បន្ទាប់មកពេលដែលអ្នកចូលទៅកាន់ web browser អ្នកនិងទៅដល់កន្លែង install របស់វា

install1

install2

install-3

បន្ទាប់មកអ្នកអាចបង្កើត admin user និងដាក់ password សម្រាប់ទុក login ចូលទៅប្រើប្រាស់។

បន្ទាប់មកអ្នកអាចប្រើប្រាស់បានហើយ

អ្នកអាច Add Device ចូលបន្ទាប់មកGraph Device នោះដើម្បីអោយវាដំណើរការ Monitor

success-cacti1

អ្នកអាចបង្កើត Schedule អោយ php refresh page ដើម្បី Generate graph បានដូចខាងក្រោមនេះ

crontab -e

*/1    *    *     *       *         php     /usr/share/cacti/poller.php  > /dev/null

បន្ទាប់មកអ្នកអាច Refresh Page ម្តងទៀតអ្នកនិងឃើញមាន Graph ដំណើរការរៀងរាល់នាទី ឬ រៀងរាល់៥នាទីបាន។

install-cact-suuccess2

អ្នកត្រូវរង់ចាំប្រហែល៥នាទីទៅ១០នាទីទំរាំតែ បានទិន្នន័យបង្ហាញក្នុង Graph

wait5minutes