របៀបតម្លើង Web Server ប្រើប្រាស់នៅក្នុង CentOS

សព្វថ្ងៃនេះ web server ត្រូវបានពេញនិយមប្រើប្រាស់ជាច្រើនដូចជា បណ្តាញសង្គមនានានិងបណ្តាសារពត៏មាន ព្រមទាំង E-Commerce ជាដើម។

Web Server ជា Service មួយសម្រាប់បកប្រែ Source Code ដូចជា php ជាដើមអោយទៅជា html ដើម្បីបង្ហាញដល់អ្នកប្រើប្រាស់វិញ។Web Server អាចទទួល Request ជាច្រើនពីអ្នកប្រើប្រាស់និងឆ្លើយតបទៅវិញបានរហ័សផងដែរ។ Web Server ជាទូទៅប្រើប្រាស់ port 80(http) តែប្រសិនបើគេបន្ថែម Security អោយបន្ថែមនោះ Web Server និងដំណើរការលើ port 443 ជំនួសវិញ(https)

ខាងក្រោមនេះជាការតម្លើង Web Server ដើម្បីប្រើប្រាស់នៅលើ CentOS 6

អ្នកអាចដោនឡូតមកតម្លើងបានដោយប្រើប្រាស់ Command ដូចខាងក្រោមនេះ

yum   -y  install  httpd

install-http

បន្ទាប់មកអ្នកអាច restart service httpd បាន

service httpd restart

chkconfig   –level 35 httpd on

អ្នកត្រូវបិទ Firewall បណ្តោះអាសន្ន ឬ អ្នកអាចប្រើប្រាស់ Firewall នៅពេលក្រោយ

service iptables stop

រួចហើយអ្នកអាចចូលទៅកាន់ Web Server បានហើយដោយចូលតាមរយះ web browser និងវាយបញ្ចូលនូវ IP Address របស់ Server អ្នក។

test

ប្រសិនបើអ្នកចង់ធ្វើតេសន៏មើលទៀតអាចសរសេរ html file ដាក់ក្នុង /var/www/html/index.html

បន្ទាប់មកអ្នកបើកមើលម្តងទៀតវានិងចេញនូវអ្វីដែលអ្នកបានសរសេរ។

test2

ប្រសិនបើអ្នកចង់ប្រើប្រាស់ php ជាមួយ Web Server Apache អ្នកអាចតម្លើងវាបានដោយប្រើប្រាស់ command ដូចខាងក្រោមនេះ

yum install php

installphp

បន្ទាប់មកអ្នកអាចធ្វើតេសន៏ជាមួយ php បានហើយដោយសរសេរកូដ php ដាក់ក្នុង /var/www/html/index.php

បន្ទាប់មកអ្នកត្រូវ restart service httpd

service httpd restart

testphp