ស្វែងយល់ពី view ជាមួយ Rails Framework

នៅក្នុងអត្ថបទមុន Techfree បានបង្ហាញពីការ ស្វែងយល់ពី Active Record នៃ Rails Framework។ ចំណែកឯនៅក្នុងអត្ថបទនេះនឹងនិយាយអំពី View នៅក្នុង Rails Framework។

View គឺជាផ្នែកមួយដែលត្រូវបានបង្ហាញពិតប្រាកដទៅអ្នកប្រើ។ Rails View គឺជាកម្មវិធី ERb ដែលចែករំលែកទិន្នន័យជាមួយ controllers តាមរយៈការចូលដំណើរការអថេរទៅវិញទៅមក។

ដំបូងអ្នកត្រូវបង្កើតនូវ Controller មួយដោយដំណើរការពាក្យបញ្ជាដូចខាងក្រោម៖

rails generate controller Books

ពេលអ្នកទៅមើលនៅក្នុងថតឯកសារកម្មវិធីរបស់អ្នក នោះអ្នកនឹងឃើញឯកសារ controller មួយដែលមានឈ្មោះថា books_controller.rb 

ហើយត្រូវអ្នកក៏ឃើញផងដែរនូវឯកសារ view មួយដែលមានឈ្មោះថា books 

បង្កើតឯកសារ list.html.erb នៅក្នុង app/views/book ដើម្បីបង្ហាញនូវបញ្ជីឯកសារ។ សូមសរសេរកូដដូចខាងក្រោម៖

កូដនៅចន្លោះស្លាក <%= %> គឺជាវិធីសាស្រ្តហៅ link_to។ ប៉ារ៉ាម៉ែត្រដំបូងនៃ link_to គឺជាអត្ថបទសំរាប់បង្ហាញរវាងស្លាក <a>។ នៅពេលយើងដំណើរការ http://localhost:3000/ នៅលើកម្មវិធីមើលវេបសាយ នោះយើងបាន៖

បន្ទាប់មកបង្កើតឯកសារ new.html.erb នៅក្នុង app/views/book ដើម្បីបន្ថែមនូវទិន្នន័យ។ សរសេរកូដដូចខាងក្រោម៖

នៅពេលយើងដំណើរការ http://localhost:3000/ ម្តងទៀតនៅលើកម្មវិធីមើលវេបសាយហើយចុចលើ Add new book នោះយើងបាន៖

នេះគឺជាទិន្នន័យដែលអ្នកបានបំពេញ ហើយចុចលើប៊ូតុង Create

Title: Advance Physics
Price: 390
Subject: Physics
Description: This is test to create new book

នៅពេលអ្នកចុចប៊ូតុង Create នោះទិន្នន័យនឹងត្រូវបានបញ្ជូនដោយជោគជ័យ ហើយនាំអ្នកទៅកាន់ទំព័របញ្ជីដែលអ្នកមានទិន្នន័យតែមួយកត់នៅក្នុងបញ្ជីដូចខាងក្រោម៖

បន្ទាប់មកបង្កើតឯកសារ show.html.erb នៅក្នុង app/views/book ដើម្បីបង្ហាញនូវទិន្នន័យ។ សរសេរកូដដូចខាងក្រោម៖

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version