ស្វែងយល់ពី view ជាមួយ Rails Framework

នៅក្នុងអត្ថបទមុន Techfree បានបង្ហាញពីការ ស្វែងយល់ពី Active Record នៃ Rails Framework។ ចំណែកឯនៅក្នុងអត្ថបទនេះនឹងនិយាយអំពី View នៅក្នុង Rails Framework។

View គឺជាផ្នែកមួយដែលត្រូវបានបង្ហាញពិតប្រាកដទៅអ្នកប្រើ។ Rails View គឺជាកម្មវិធី ERb ដែលចែករំលែកទិន្នន័យជាមួយ controllers តាមរយៈការចូលដំណើរការអថេរទៅវិញទៅមក។

ដំបូងអ្នកត្រូវបង្កើតនូវ Controller មួយដោយដំណើរការពាក្យបញ្ជាដូចខាងក្រោម៖

rails generate controller Books

ពេលអ្នកទៅមើលនៅក្នុងថតឯកសារកម្មវិធីរបស់អ្នក នោះអ្នកនឹងឃើញឯកសារ controller មួយដែលមានឈ្មោះថា books_controller.rb 

view

ហើយត្រូវអ្នកក៏ឃើញផងដែរនូវឯកសារ view មួយដែលមានឈ្មោះថា books 

view1

បង្កើតឯកសារ list.html.erb នៅក្នុង app/views/book ដើម្បីបង្ហាញនូវបញ្ជីឯកសារ។ សូមសរសេរកូដដូចខាងក្រោម៖

view2

កូដនៅចន្លោះស្លាក <%= %> គឺជាវិធីសាស្រ្តហៅ link_to។ ប៉ារ៉ាម៉ែត្រដំបូងនៃ link_to គឺជាអត្ថបទសំរាប់បង្ហាញរវាងស្លាក <a>។ នៅពេលយើងដំណើរការ http://localhost:3000/ នៅលើកម្មវិធីមើលវេបសាយ នោះយើងបាន៖

view3

បន្ទាប់មកបង្កើតឯកសារ new.html.erb នៅក្នុង app/views/book ដើម្បីបន្ថែមនូវទិន្នន័យ។ សរសេរកូដដូចខាងក្រោម៖

view4

  • បន្ទាត់ទី 3 form_tag បកប្រែភាសា Ruby ទៅជាស្លាក <form> របស់ភាសា HTML ធម្មតា
  • បន្ទាត់ទី 6 text_field បង្ហាញការបញ្ចូលទិន្នន័យដូច <input>
  • បន្ទាត់ទី 12 collection-select បង្ហាញម៉ឺនុយជ្រើសរើសនៃ array book

នៅពេលយើងដំណើរការ http://localhost:3000/ ម្តងទៀតនៅលើកម្មវិធីមើលវេបសាយហើយចុចលើ Add new book នោះយើងបាន៖

view5

នេះគឺជាទិន្នន័យដែលអ្នកបានបំពេញ ហើយចុចលើប៊ូតុង Create

Title: Advance Physics
Price: 390
Subject: Physics
Description: This is test to create new book

នៅពេលអ្នកចុចប៊ូតុង Create នោះទិន្នន័យនឹងត្រូវបានបញ្ជូនដោយជោគជ័យ ហើយនាំអ្នកទៅកាន់ទំព័របញ្ជីដែលអ្នកមានទិន្នន័យតែមួយកត់នៅក្នុងបញ្ជីដូចខាងក្រោម៖

view6

បន្ទាប់មកបង្កើតឯកសារ show.html.erb នៅក្នុង app/views/book ដើម្បីបង្ហាញនូវទិន្នន័យ។ សរសេរកូដដូចខាងក្រោម៖

view7

  • នៅបន្ទាត់ទី 9 អ្នកអាចទាញតម្លៃឈ្មោះ subject តាមរយៈអថេរ @book ដោយប្រើទំនាក់ទំនង belongs_to។ ប្រសិនបើអ្នកចុចនៅលើបញ្ជីទិន្នន័យណាមួយ នោះនឹងបង្ហាញដូចខាងក្រោម៖

view8