សម្រាប់ Sysadmin មិនមែនត្រឹមតែគ្រប់គ្រងទៅលើ Server តែប៉ុណ្នោះទេតែត្រូវដឹងពីពត៏មានរបស់ Hardware ខ្លះដែរដូចជាប្រភេទCPU, HDD, RAM, ជាដើមដែលមាននៅក្នង Server និងត្រូវដឹងថាតើវាដំណើរការល្អជាមួយ Operating System ដែរឬទេ? សម្រាប់ Windows អ្នកអាចមើលក្នុង dxdiag។តែលីនុចក៏មាន Command មួយចំនួនដែលអាចប្រើប្រាស់ដើម្បីមើលពត៏មានផ្សេងៗរបស់ Hardware ផងដែរ។
ខាងក្រោមនេះជា Command ខ្លះៗសម្រាប់ប្រើប្រាស់ដើម្បីមើលពីពត៏មាន Hardware ផ្សេងៗនៅក្នុងលីនុច
lscpu សម្រាប់ប្រើប្រាស់ដើម្បីមើលពីប្រភេទ CPU
lspci សម្រាប់មើលពីពត៏មានសម្រាប់ មើល Device info
lshw –short សម្រាប់បង្ហាញពត៏មានទាំងអស់នៅក្នុង Server ប្រសិនបើមិនមាន command ទេអាចតម្លើងបាន
yum -y install lshw
lsblk សម្រាប់ប្រើប្រាស់ដើម្បីមើលពីពត៏មានទៅលើ HDD
df -h សម្រាប់មើលពី HDD តើសល់ផ្ទៃទំនេ ឬ ប្រើប្រាស់អស់ប៉ុន្មាន
free -m សម្រាប់មើល Memory តើប្រើប្រាស់អស់ប៉ុន្មាននិងសល់ប៉ុន្មាន
cat /proc/cpuinfo សម្រាប់មើលពីពត៏មានរបស់ CPU តើវាអាចប្រើប្រាស់ Virtualization បានឬទេ ជាដើម
hdparm /dev/sdb សម្រាប់មើលពីប្រភេទ HDD និង Sector ផ្សេងៗ និងប្រភេទ Connector ជា Sata/IDE