របៀបតម្លើងនិងប្រើប្រាស់ Disk Quota នៅលើលីនុច
ការកំណត់ផ្ទៃ HDD សម្រាប់ប្រើប្រាស់នៅក្នុង Server មួយរបស់ក្រុមហ៊ុនមួយពិតជាមានសារះសំខាន់ណាស់ព្រោះក្រុមហ៊ុននិមួយៗតែងមានច្បាប់សម្រាប់ការកំណត់ផ្ទៃ HDD អោយអ្នកប្រើប្រាស់ម្នាក់ៗប្រើបានតាមចំនួនកំណត់តែប៉ុណ្ណោះ។
សម្រាប់ Windows Server វាមាន Function មួយចំនួនរួចជាស្រេចទៅហើយនៅក្នុង File Server Service តែលីនុចអ្នកត្រូវ រៀបចំវាមុនពេល Share ឯកសារ ឬក្រោយពេល Share ឯកសារ។
ខាងក្រោមនេះជាការប្រើប្រាស់ Disk Quota នៅលើ លីនុច CentOS 6
ដំបូងអ្នកត្រូវប្រាកដថាអ្នកមាន HDD និង បាន mount វាទៅកាន់ Directory ណាមួយច្បាស់លាស់ និងមានកំណត់ការmount នៅក្នុង file /etc/fstab
អ្នកអាច តម្លើង quota package ពី Repository របស់ CentOS បាន
yum -y install quota
បន្ទាប់មក edit file /etc/fstab
បន្ទាប់ពីបានកែ file ដូចរូបខាងលើនេះហើយអាច Restart Server ឬ mount -a ដើម្បី refresh mount
បន្ទាប់មកទៀតអ្នកត្រូវបង្កើត database quota នៅលើ /mnt
បន្ទាប់មកទៀតអ្នកអាចបង្កើតUser និងអាចកំណត់ Quota សម្រាប់ user នោះបានហើយ
អ្នកអាចកំណត់បាននៅក្នុង webmin វាមានភាពងាយស្រួលមើលជាងការប្រើប្រាស់ command
soft kilobye limit: សម្រាប់កំណត់ចំនួនKB ដែលត្រូវប្រាប់ទៅអ្នកប្រើថាជិតពេញហើយ
hard kilobyte limit: សម្រាប់ប្រាប់ទៅអ្នកប្រើប្រាស់ថាមិនអាចដាក់ file បន្ថែមទៀតទេ។ ត្រូវចំណាំ soft ត្រូវតែតូចជាង Hard
ចំណែក soft file limit វិញសម្រាប់ប្រើប្រាស់ដើម្បីកំណត់ចំនួន file ដែលអាចផ្ទុកជិតពេញហើយប្រាប់ទៅអ្នកប្រើប្រាស់ថាវាជិតពេញហើយ។
hard file limit: វិញសម្រាប់ប្រាប់ទៅ អ្នកប្រើប្រាស់ថាមិនអាចទុក File បានទៀតទេព្រោះវាពេញហើយ
ករណីពិសេសប្រសិនបើអ្នកកំណត់ចំនួន KB និងចំនួន File Limit ជាមួយគ្នាវានិងពិនិត្យមើលតើ ដល់កំណត់ File ឬ KB ប្រសិនបើមួយណាដល់កំណត់មុនវានិងប្រាប់ថាពេញដូចគ្នាហើយមិនអាចផ្ទុកបានទៀតទេ។
សម្រាប់ការកំណត់ក្នុងក្រុមវិញប្រសិនបើអ្នកកំណត់ចំនួនប៉ុន្មានក៏ដោយប្រសិនបើ អ្នកប្រើប្រាស់តែម្នាក់ប្រើប្រាស់ដល់ចំនួនកំណត់នោះក្នុងក្រុមទាំងមូលអ្នកដទៃមិនអាចផ្ទុកបានទៀតទេ។
អ្នកអាចអោយ Server ផ្ញើ Email ទៅកាន់ អ្នកប្រើប្រាស់ថាជិតពេញហើយសល់ប៉ុន្មានភាគរយទៀតពេញក៏បានប្រសិនបើអ្នកបានរៀបចំ Mail Server បានត្រឹមត្រូវ។