របៀបតម្លើងនិងប្រើប្រាស់ Master DNS និង Slave DNS ដោយប្រើប្រាស់ CentOS Linux 6
DNS ជាប្រភេទ Service មួយដែលជួយសម្រួលដល់អ្នកប្រើប្រាស់ដោយអាច បកប្រែពី IP Address ទៅកាន់ឈ្មោះ ដូចជា google.com មាន IP 202.58.97.89 ជាដើម។ដូចនេះអ្នកអាចប្រើប្រាស់ IP ឬ ឈ្មោះក៏បាន តែមនុស្សភាគច្រើនចាំឈ្មោះជាងចាំលេខ។ DNS ស្រដៀងគ្នាទៅនិងការប្រើប្រាស់ phone book នៅលើទូរស័ព្ទដើម្បី Save ឈ្មោះ អ្នកអាចរកវាបានលឿនជាងការចាំលេខទូរស័ព្ទរបស់មនុស្សដែលអ្នកស្គាល់។ប្រសិនបើមិនមាន DNS Server ទេអ្នកប្រើប្រាស់ទាំងអស់ច្បាស់ជាត្រូវចាំ IP Address គ្រប់វេបសាយទាំងអស់មិនខាន។
DNS ជា Service មួយដែលប្រើប្រាស់ protocol UDP និង port លេខ 53 នៅក្នុង System ទាំងអស់ មិនថាអ្នកប្រើប្រាស់ Windows Server ធ្វើជា DNS Server ឬ ប្រើប្រាស់ លីនុចធ្វើជា DNS Serverក៏ដោយ។ អ្នកច្បាស់ជាឆ្ងល់ថាហេតុអ្វីនៅតាមក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតគេតែងតែមាន DNS Server យ៉ាងតិច២ ដើម្បីជួយសម្រួលនៅពេលដែល DNS ណាមួយមានបញ្ហាកើតឡើងនៅមានមួយអាចជួយអោយ Client អាចប្រើប្រាស់DNS បានធម្មតា។
នៅក្នុង Windows Server Service DNS ឈ្មោះ ថា DNS តែនៅក្នុងលីនុចវិញ Package ដែលយកមកsetup ឈ្មោះថា Bind ចំនែក Service វិញឈ្មោះថា named ។
ខាងក្រោមនេះជាការ តម្លើង DNS Server នៅលើ CentOS 6 និងគ្រប់គ្រង DNS ដោយប្រើប្រាស់ Web Administrator ដែលTechfree បានលើកមកបង្ហាញនៅក្នុងអត្តបទមុន។
នៅលើ Server ទាំង២អ្នកត្រូវតម្លើង bind
yum -y install bind
បន្ទាប់ពីបានតម្លើងរួចហើយអ្នកអាច Restart Service បាននៅលើ Server ទាំង២
service named restart
chkconfig –level 35 named on
បន្ទាប់មកអ្នកត្រូវតម្លើង Web Administrator ដូចនៅក្នុងអត្តបទមុនរបស់ Techfree
បន្ទាប់មកទៀតអ្នកអាចបើកweb browser រួចហើយចូលទៅកាន់ IP DNS Server អ្នកនិងចូលទៅកាន់ Webmin ដោយប្រើប្រាស់ username and password root របស់ linux ដើម្បីចូល។
រូបខាងក្រោមនេះ ជា Server ទី១
រូបខាងក្រោមនេះជា Server ទី២
អ្នកអាចកែ Config file ដូចរូបខាងលើនេះអោយ Bind ដើរលើ DNS 192.168.153.31 និងអោយ Client ដែលស្ថិតនៅក្នុង Range IP 192.168.153.0/24 ប្រើប្រាស់តែប៉ុណ្នោះ។ធ្វើដូចគ្នានៅលើ Server ទាំង២
បន្ទាប់មកទៀតនៅលើ Server ទីមួយអ្នកអាចបង្កើត DNS Record ជាច្រើនដូចរូបខាងក្រោមនេះ
អ្នកអាចបង្កើត Address Record ជាច្រើនដើម្បី Point ទៅកាន់ IP ណាមួយក៏បានអាស្រ័យទៅលើ IP Address និង Server ដែលអ្នកមាន។ ការបង្កើតនេះអាចបង្កើតនៅលើ Production Environment(ការងារជាក់ស្តែង) ដូចគ្នា។
ដូចរូបខាងក្រោមនេះប្រសិនបើអ្នកចង់បង្កើត Mail Server ត្រូវបង្កើត MX Record ដូចរូបខាងក្រោមនេះ
រូបខាងលើនេះអ្នកបានបង្កើតរួចហើយនៅលើ DNS Server 1 តែបើអ្នកក្រលេកមើលទៅ Server ទី២មិនមានអ្វីនោះទេ
ខាងក្រោមនេះជារបៀបបង្កើត Master DNS និង Slave DNS ដោយអ្នកគ្រាន់តែចូលទៅកាន់ Server ទី ១ និងធ្វើតាមរូបខាងក្រោមនេះ
រូបខាងលើ IP 192.168.153.131 ជា IP របស់ Slave DNS។បន្ទាប់មកអ្នកអាច Save រួចជាការស្រេច
បន្ទាប់មកទៀតចូលទៅកាន់ Sever ទី ២ ដើម្បី Add Slave Zone បន្ទាប់មកទៀត Save
បន្ទាប់មកទៀតអ្នកអាច Test zone Transfer
ប្រសិនបើឃើញដូចនេះបញ្ជាក់ថាអ្នកធ្វើវាបានជោគជ័យហើយ អ្នកអាចយក IP DNS ទៅប្រើប្រាស់បានហើយ
អ្នកអាច Test បានហើយថាអ្នកកំពុងប្រើប្រាស់ DNS Server ណាមួយ