របៀបបង្កើតផែនទីនៅលើរូបភាពជាមួយកម្មវិធីGIMP
GIMP គឺជាកម្មវិធីមួយប្រភេទដែរផ្តល់នូវភាពងាយស្រួលដល់យើងក្នុងការបង្កើតផែនទីនៅលើរូបភាពសំរាប់កំណត់ទីតាំងណាមួយដែរយើងចង់បង្ហាញឲ្យគេងាយស្រួលក្នុងការស្វែងរកនៅលើវេបសាយ ។
មុននឹងយើងធ្វើការបង្កើតផែនទីនៅលើរូបភាពបានយើងត្រូវចូលទៅកាន់តំណមួយនេះដើម្បីទាញយកកម្មវិធីGIMPមកប្រើប្រាស់ជាមុនសិនhttps://www.gimp.org/downloads/ ។
- នៅពេលដែលយើងបានដំឡើងកម្មវិធីនេះហើយយើងត្រូវបើកម្មវិធីនេះឡើងហើយត្រូវធ្វើការជ្រើសរើសរូបភាពដែរយើងចង់បង្កើតផែនទីនៅលើនោះ File->Open ជ្រើសរើសរូបភាព
- បន្ទាប់ពីបានជ្រើសរើសរូបភាពរួចហើយសូមចូលទៅកាន់ Filters->Web->Image Map
- បន្ទាប់មកទៀតលោកអ្នកនឹងឃើញមានផ្ទាំងមួយចេញមកសំរាប់ឲ្យយើងអាចធ្វើការកំណត់ផែនទីនៅផ្នែកណាមួយនៃរូបភាពនោះ
- នៅក្នុងគំនូសក្រហមនោះគឺជាឧបករណ៍សំរាប់គូរផែនទីទៅតាមរូបរាងដែលលោកអ្នកចង់បាន
- នៅពេលដែលលោកអ្នកបានគូរហើយវានឹងលោតចេញផ្ទាំងមួយទៀតសំរាប់ឲ្យយើងដាក់តំណទៅកាន់គេហទំព័រណាមួយ
- ហើយបន្ទាប់មកទៀតសូមចូលកាន់ Mapping->Edit Map Info
- ហើយយើងនឹងឃើញមានផ្ទាំងមួយទៀតលោតឡើងមក
- នៅត្រង់ចំណុច Image name យើងត្រូវដាក់ឈ្មោះរូបភាពរបស់យើងដែរបានគូរនោះព្រមទាំងប្រភេទរូបភាពនោះផងដែរ
- បន្ទាប់មកទៀតសូមចូលទៅកាន់ View->Source ហើយនឹងមានផ្ទាំងមួយទៀតលោតចេញមកសំរាប់ធ្វើការចំលង Code នោះទៅដាក់នៅក្នុងគេហទំព័ររបស់អ្នក
- ក្រោយពីបានអនុវត្តន៍តាមជំហ៊ានខាងលើរួចមកលោកអ្នកនឹងទទួលបានផែនទីមួយនៅលើរូបភាពដូចខាងក្រោមនេះហើយនៅពេលយើងចុចនៅចំនុចណាមួយវានឹងចូលទៅកាន់គេហទំព័រដែរយើងបានដាក់នោះ