របៀបបង្កើតផែនទីនៅលើរូបភាពជាមួយកម្មវិធីGIMP

GIMP គឺជាកម្មវិធីមួយប្រភេទដែរផ្តល់នូវភាពងាយស្រួលដល់យើងក្នុងការបង្កើតផែនទីនៅលើរូបភាពសំរាប់កំណត់ទីតាំងណាមួយដែរយើងចង់បង្ហាញឲ្យគេងាយស្រួលក្នុងការស្វែងរកនៅលើវេបសាយ ។

មុននឹងយើងធ្វើការបង្កើតផែនទីនៅលើរូបភាពបានយើងត្រូវចូលទៅកាន់តំណមួយនេះដើម្បីទាញយកកម្មវិធីGIMPមកប្រើប្រាស់ជាមុនសិនhttps://www.gimp.org/downloads/ ។

  • នៅពេលដែលយើងបានដំឡើងកម្មវិធីនេះហើយយើងត្រូវបើកម្មវិធីនេះឡើងហើយត្រូវធ្វើការជ្រើសរើសរូបភាពដែរយើងចង់បង្កើតផែនទីនៅលើនោះ File->Open ជ្រើសរើសរូបភាព

open

choose-file

 

  • បន្ទាប់ពីបានជ្រើសរើសរូបភាពរួចហើយសូមចូលទៅកាន់ Filters->Web->Image Map

creat-map

  • បន្ទាប់មកទៀតលោកអ្នកនឹងឃើញមានផ្ទាំងមួយចេញមកសំរាប់ឲ្យយើងអាចធ្វើការកំណត់ផែនទីនៅផ្នែកណាមួយនៃរូបភាពនោះ

 

creat-point

  • នៅក្នុងគំនូសក្រហមនោះគឺជាឧបករណ៍សំរាប់គូរផែនទីទៅតាមរូបរាងដែលលោកអ្នកចង់បាន
  • នៅពេលដែលលោកអ្នកបានគូរហើយវានឹងលោតចេញផ្ទាំងមួយទៀតសំរាប់ឲ្យយើងដាក់តំណទៅកាន់គេហទំព័រណាមួយ

creat-point

insert-link

  • ហើយបន្ទាប់មកទៀតសូមចូលកាន់ Mapping->Edit Map Info

edit-map-info

  • ហើយយើងនឹងឃើញមានផ្ទាំងមួយទៀតលោតឡើងមក

insert-image-name

 

  • នៅត្រង់ចំណុច Image name យើងត្រូវដាក់ឈ្មោះរូបភាពរបស់យើងដែរបានគូរនោះព្រមទាំងប្រភេទរូបភាពនោះផងដែរ
  • បន្ទាប់មកទៀតសូមចូលទៅកាន់ View->Source ហើយនឹងមានផ្ទាំងមួយទៀតលោតចេញមកសំរាប់ធ្វើការចំលង Code នោះទៅដាក់នៅក្នុងគេហទំព័ររបស់អ្នក

source-code

insert-into-website

 

  • ក្រោយពីបានអនុវត្តន៍តាមជំហ៊ានខាងលើរួចមកលោកអ្នកនឹងទទួលបានផែនទីមួយនៅលើរូបភាពដូចខាងក្រោមនេះហើយនៅពេលយើងចុចនៅចំនុចណាមួយវានឹងចូលទៅកាន់គេហទំព័រដែរយើងបានដាក់នោះ

result-gimp